ព័ត៌មានសិល្បៈ និងកម្សាន្ត

រ៉ូបតម្លៃ ២៦០០០ ដុល្លាររបស់ Beyonce ដូចគ្នានឹង Lupita Nyong’o

ខណៈដែលតារាចម្រៀងស្រី Beyonce បានបង្ហាញពីម៉ូដរ៉ូបរបស់នាង កាលពីថ្ងៃ ព្រហស្បត្តិ៍ សប្ដាហ៍មុន នៅក្នុងកម្មវិធី​សម្ពោធ​បញ្ចាំង​រឿង “Beauty And The Beast “ក្នុងទីក្រុង LA នោះនាងបានបង្ហើបប្រាប់ថា រ៉ូបមួយនេះនាងចំណាយអស់ ២៦០០០ ដុល្លារ ក្នុងការចរនាម៉ូដនេះឡើង ។

ក៏ប៉ុន្ដែតាមរយៈគេហទំព័រ dailymail ដែលបានចេញផ្សាយនៅថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០១៧ ទើបដឹងថា រ៉ូបតម្លៃ ២៦០០០ ដុល្លាររបស់តារាចម្រៀងស្រី Beyonce គឺមានគំរូលំនាំតាមរ៉ូបរបស់តារាសម្ដែងស្រី Lupita Nyong’o ដែលជាម្ចាស់ពានរង្វាន់ អូស្ការ ឆ្នាំ ២០១៥ ហើយអ្នកគាំទ្រ Beyonce ទាញការប្រតិកម្មនោះ និយាយថា នេះជាស្ដាយ៍របស់ហ្វេនទៅវិញទេ គ្មានអ្វីជាបញ្ញាចោទឡើយ ៕

មតិយោបល់