ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែងក្នុងរឿង Harry Potter គ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់

កំពូលតារាសម្ដែងនៅក្នុងរឿង Harry Potter ត្រង់ភាគ Harry Potter and the Prisoner of Azkaban លោក Jim Tavares ដែលសម្ដែងជាតួអង្គអ្នកយាមផ្ទះសំណាក់នោះ បច្ចុប្បន្នលោកបានទទួលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ ដែលរងនូវរបួស ធ្លុះសួត បាក់ក និងបាក់ឆ្អឹងជំនីខ្នង ១៥ កំណាត់ ហើយលោកកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ ICU ។

តារាវ័យ ៥៤ ឆ្នាំ ទទួលបានប្រជាប្រិយភាពខ្លាំងបំផុតនៅឆ្នាំ ២០០៤ ខណ:ដែលលោកសម្ដែងជាតួអង្គអ្នកយាមផ្ទះសំណាក់ ជាតួអង្គបែបកំប្លែង នៅក្នុងរឿង Harry Potter ។

គួរបញ្ជាក់ផងដែលថា លោក Jim Tavares បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដ បុករថយន្ដ កាលពីថ្ងៃច័ន្ទកន្លងទៅ រហូតដល់ថ្ងៃម្សិលមិញទើបក្រុមគ្រួសារ នឹងភា្នក់ងារសារព័ត៌មាននានាទទួលបានដំណឹងរបស់លោកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ៕

មតិយោបល់