នាវាទេសចរណ៍ Seabourn Sojourn ជានាវាទី ១៦ សម្រាប់ឆ្នាំ ២០១៧ ដែលបាននាំយកភ្ញៀវទេសចរប្រមាណជិត ១ពាន់នាក់ មកលេងកម្ពុជា នៅព្រឹកនេះ។ នេះបើយោងតាមគេហទំព័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នាវានេះ ធ្វើដំណើរមកពីកំពង់ផែ Laemchabang ប្រទេសថៃ ផ្ទុកអ្នកដំណើរ ៤៣៨នាក់ និងនាវិកចំនួន ៣៤៩នាក់ ហើយបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងចាកចេញទៅកំពង់ផែ Hochiminh នៅថ្ងៃនេះវេលាម៉ោង ៨យប់។
កំណើនភ្ញៀវទេសចរទាំងនេះ ដោយសារបច្ចុប្បន្នប្រទេសកម្ពុជាមានសន្តិសុខ សុវត្ថិភាព និងមានការអភិវឌ្ឍរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ជាតំបន់ឆ្នេរសមុទ្រទាក់ទាញភ្ញៀវទេសចរ មិនចាញ់ខេត្តសៀមរាប អង្គរនោះទេ ជាពិសេសតំបន់កោះ មានដូចជា កោះរ៉ុង ជាដើម៕
មតិយោបល់