ភ្នំពេញ៖ តារាសម្តែង អន រ៉ាស៊ីសុមេត្តា ហៅ No More ដែលកំពុងត្រូវប៉ាន់ ក្នុងពិភពសិល្បៈ រកឃ្លាដកដៃសម្រាកមិនរួច ដោយមានផលិតកម្មជាច្រើន បានបណ្តាក់ដៃគ្នាហៅនាងឲ្យថតខារ៉ាអូខេឲ្យ ជាពិសេសផលិតកម្ម ថោន តែម្តង ។
ថ្មីៗនេះនាងបានធ្វើឲ្យមិត្តភក្តិក្នុង បណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើល ក្រោយពីនាង បង្ហោះ Wall Post ថា “ពាក់កណ្តាលឆ្នាំ 2014 ទិញបានឡាន ដើមឆ្នាំ 2015 ទិញបានផ្ទះ ហើយពេលនេះក៏ជិតបានទៅរស់នៅដែរ សង្ឃឹមថាចុងឆ្នាំនេះខ្ញុំនឹងមានសមាជិកថ្មីជាបន្តបន្ទាប់” ។ ក្នុងនោះ នាងក៏បានបង្ហាញចំណាប់អារម្មណ៍ខ្លួនឯងផងដែរថា “ដោយសារតែទឹកដោះម្តាយថ្លៃ” ។
សារមួយនេះ បានធ្វើឲ្យអ្នកតាមដានសង្គមសិល្បៈ និងអ្នកក្នុងចង្កោមសិល្បៈដូចគ្នា ភ្ញាក់ផ្អើល ដោយដាក់ការសង្ស័យថា នំនងជា មានអ្នកទ្រព្យស្តុកណាម្នាក់ទិញឲ្យ ហើយអ្នកដែលទិញឲ្យ អាចជាអ្នក ដែលទិញចិញ្ចៀនពេជ្រ តម្លៃ ៨០០០ ដុល្លារ ឲ្យនាងកាលពីថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០១៥ នេះ ។
ឆ្លើយឆ្លងសម្តីជាមួយនឹងអ្នកសារព័ត៌មាន ដំណឹង នៅរសៀលនេះ ទាក់ទិននឹងរឿងទិញបាន ឡាន និងផ្ទះ ស្រីស្រស់សម្តីទន់ភ្លន់ សុភាពរាបសារ អន រ៉ាស៊ីសុមេត្តា ហៅ No More បានប្រាប់ឲ្យដឹងថា “ពិតណាស់បង ខ្ញុំទិញបានឡាន និងផ្ទះមែន ក្នុងពាក់កណ្តាល ២០១៤ និង ដើមឆ្នាំ ២០១៥ ដោយប្រាក់ទាំងនេះ នាងបានសន្សំចង់ងាប់ចង់រស់ទៅហើយពីអាជីពសិល្បៈ និងមានការផ្គត់ផ្គង់ ថវិកា ពីម្តាយផងដែរ ទើបអាចទិញផ្ទះនេះបាន ។ នាងបានបន្តថា ថវិការទាំងនេះ មិនមានបុរសទ្រព្យស្តុកណា ទិញឲ្យនាងនោះទេ ខណៈដែលអ្នកសារព័ត៌មានយើង សួរថា តើមានអ្នកទ្រព្យស្តុក ទិញឲ្យមែន ?” ។
តារាសម្តែងស្រី ដែលកំពុងតែឡើងកូដ រូបនេះ បានទទួលស្គាល់ថា ចិញ្ចៀនពេជ្រ តម្លៃ ៨០០០ ដុល្លារ នោះ ពិតណាស់គឺមាន អ្នកទ្រព្យស្តុកទិញឲ្យ តែនាងក៏បានបិទបាំង មិនបញ្ចេញថា ជានរណានោះទេ ។
នាងបានបន្ថែមទៀតថា ក្នុងពេលបច្ចុប្បន្ននេះ នាងកំពុងរវល់ដៃ ថតឲ្យផលិតកម្ម ថោន សឹងតែរាល់ថ្ងៃ និង មានផលិតកម្មសាន់ដេ ផងដែរ តែថ្ងៃនេះមិនបានទៅទេ ដោយសារតែមានបញ្ហាភ្នែក ទើបសម្រាកនៅផ្ទះ តែគួរឲ្យស្តាយណាស់ បទដែលត្រូវថតនៅ សាន់ដេថ្ងៃនេះ គឺដើរតួឯក ។
បញ្ចប់សម្តី ជាមួយនឹងអ្នកសារព័ត៌មាន ដំណឹង នាងក៏បាន សង្កត់ធ្ងន់ថា គ្មានអ្នកទ្រព្យស្តុកណា ទិញផ្ទះ និង ឡានឲ្យនាងនោះទេបង អ្វីទាំងអស់នេះ ជាកម្លាំងញើសឈាម នាងផ្ទាល់ ។
បញ្ចាក់ផងដែរថា ស្រីស្រស់រូបនេះ ក៏មានមេត្តាធម៌ ក្នុងខ្លួនផងដែរ ដោយ ចូលរួមចំណែក វិភាគទានជាទឹកប្រាក់ផ្ទាល់ខ្លួន ទៅកាន់ តារាជើងចាស់ ដែលកំពុងមាន បញ្ហាជីវភាព ជាពិសេសលោក ផ្លុង មឿក ៕
មតិយោបល់