ព័ត៌មានសិល្បៈ និងកម្សាន្ត

Tom Hiddleston ធុញទ្រាំនឹងសំនួរពី Taylor Swift

រឿងចែកផ្លូវគ្នារវាង Tom Hiddleston និង​តារាចម្រៀងស្រីល្បីឈ្មោះ Taylor Swift គឺជារឿងដែលអ្នកសារព័ត៌មានគ្រប់រូប ចោទសួរមិនចេះចប់មិនចេះហើយ រហូតដល់ថ្នាក់ Tom Hiddleston ដែលធ្លាប់ជាអតីតមិត្តប្រុសនាង បានស្ដីបន្ទោសឲ្យអ្នកសារព័ត៌មានថា ” ធុញទ្រាំនឹងសំនួរដែលសួរពីរឿងរ៉ាវរបស់ Taylor Swift ណាស់ពិតជាទ្រាំមិនបានទេ ” ។ នេះបើតាមសារព័ត៌មាន MThai បានចេញផ្សាយនៅថ្ងៃទី ៩ ខែ មិនា ឆ្នាំ ២០១៣ ។

នៅក្នុងឱកាសសម្ភោធន៍បញ្ចាំងរឿង The Kong: Skull Island ដែលជារឿងចុងក្រោយបង្អស់ ដែលលោក Tom Hiddleston បានចូលរួមសម្ដែងនោះ លោកបានបន្ដប្រាប់ទៀតថា ” ខ្ញុំជាមនុស្សច្បាស់លាស់ណាស់ បែងចែករឿងការងារ និងរឿងផ្ទាល់ខ្លួនដាច់ដោយឡែកពីគ្នា ហើយខ្ញុំជឿទៅលើសម្ព័ន្ធភាពរវាងតារាសម្ដែង និងទស្សនិកជន បើមិនអ៊ីចឹងទេ គឺមិនអាចហៅខ្លួនឯងថាជាតារាសម្ដែងបានទេ ក្រៅពីទស្សនិកជនជាអ្នកហៅ ហើយរឿងផ្ទាល់ខ្លួនគឺជាផ្សេងមួយទៀត ។

ទោះជាយ៉ាងណាក្ដី ជាចុងក្រោយលោក Tom Hiddleston បានបន្ដបញ្ជាក់ថា ” តើខ្ញុំគួរគិតថា ខ្ញុំគួរតែខូចចិត្តចំពោះរឿងនេះឬ? បើមិនចាំបាច់ទេ ខ្ញុំសូមមិននិយាយពីរឿងនេះទេ ព្រោះខ្ញុំគិតថា គ្រប់គ្នាព្រមមានជីវិតផ្ទាល់ខ្លួន ហើយខ្ញុំក៏ដាក់ចិត្តដាក់កាយធ្វើការងារ មិនយករឿងទាំងពីរមកច្របូកច្របល់គ្នាឡើយ ” ៕

មតិយោបល់