ព័ត៌មានជាតិ

ម្តងនេះ! ដាច់ភ្លើងនៅតាមច្រកព្រំដែនព្រៃវល្លិ៍ នៅស្វាយរៀង

ស្វាយរៀង: យោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីស្វាយរៀង បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមានអាសយដ្ឋាន នៅច្រកព្រំដែនព្រៃវល្លិ៍ ស្ថិតក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ជ្រាបថា អគ្គិសនីស្វាយរៀង សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ ចាប់ពីម៉ោង០៩និង៣០នាទីព្រឹក ដល់ម៉ោង០៤និង៣០នាទីល្ងាច មូលហេតុ ធ្វើការកែលម្អបណ្តាញអគ្គិសនី។

សូមអរគុណ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

 

មតិយោបល់