មកទល់ម៉ោងនេះ នៅមិនទាន់មានការបញ្ជាក់ថាបងប្រុសរបស់តារាសម្ដែងនាងយ៉ែម ស្រីពេជ្រ ទទួលមរណភាពដោយសារតែមូលហេតុអ្វី អោយច្បាស់នោះទេ ខណៈដែលបងប្រុសរបស់នាង លេងសើចនៅពាក់កណ្ដាលអធ្រាតុ ដល់ពេលព្រឹកឡើងក៏ដេកស្លាប់លើគ្រែក្នុងវ័យ២៣ឆ្នាំ។ សពបងប្រុសនាងត្រូវបានធ្វើបុណ្យនៅផ្ទះរបស់ស្ថិតនៅហួសរង្វង់មូលចោមចៅ ដោយនាងនបញ្ជាក់រន្ធត់ចិត្តយ៉ាងខ្លាំង ដែលក្រោយសែនចិន ហើយចំថ្ងៃចិនដំណមស្រាប់តែមួយគ្រួសាររបស់នាង ត្រូវហូរទឹកភ្នែក និងមានទុក្ខហួសនឹងថ្លែងព្រោះតែសមាជិកសំខាន់ម្នាក់ស្លាប់។
កញ្ញាយ៉ែម ស្រីពេជ្រ និយាយថានាងទទួលយកមិនបានទាល់តែសោះ ក្នុងពេលដែលបងប្រុសវ័យ២៣ឆ្នាំ របស់នាងស្រាប់តែត្រូវដេកស្លាប់នៅក្នុងបន្ទប់ម្នាក់ឯង កាលពីព្រឹកថ្ងៃទី២៨ មករា គឺមួយថ្ងៃបន្ទាប់នាង និងគ្រួសារប្រារព្ធពិធីសែនចូលឆ្នាំចិនដូចគ្នា នឹងពលរដ្ឋចិន-វៀតណាម។ នាងថាបងប្រុសម្នាក់នេះ មិនដែលសម្ដីអាក្រក់ដាក់ប្អូន និងមិនដែលវ៉ៃនាងសូម្បីមួយដៃ ទើបនាងទ្រហោយំចង់សន្លប់ ក្រោយពេលដឹងថាបងប្រុសរបស់ដែលបានសម្រាកលើគ្រែ ហើយក្រងើបចម្លែកពីសព្វដងការពិតដេកស្លាប់ក្នុងថ្ងៃចិនតំណម ដែលភាសាចិនហៅថាថ្ងៃឈិអ៊ិនោះ។ នាពេលកន្លងមកនាងថាបងប្រុសម្នាក់នោះ មិនធ្លាប់មានជំងឺគាំងបេះដូងនោះទេ តែនាងយល់ថាលោកអាច ខ្យល់គរ ទើបបណ្ដាលអោយបាត់បង់ជីវិតទាំងក្មេងស្រស់ ហើយអត់មានជំងឺអ្វីជាតម្រុយ។ នាងថាក្នុងយប់ថ្ងៃសែនចិន បងប្រុសរបស់នាង នៅលេងសប្បាយជាមួយបងប្អូនរហូតដល់ពាក់កណ្ដាលអធ្រាតុ ហើយលោកមិនមានសញ្ញាណណាមួយថាមានសុខភាពមិនប្រក្រតីនោះទេ ទើបនាង និងសមាជិកគ្រួសារសុទ្ធតែពិបាកទទួលយក នៅពេលរំលងមួយយប់សោះ ស្រាប់តែបងរបស់នាងដេកស្លាប់។ នាងថានៅព្រឹកថ្ងៃចិនដំណម នាងឆ្ងល់បងនាងក្រងើប ហើយហៅមិនឆ្លើយ លុះដល់ពេលទម្លាយទ្វារទើបឃើញដេកស្លាប់ ដោយសូម្បីតែក្រុមគ្រូពេទ្យក៏បានបញ្ជាក់ថា បងនាងស្លាប់មែន តែមិនដឹងថាខ្យល់គរ ឬគាំងបេះដូង។ នាងថាសពរបស់នាងត្រូវបានគ្រូពេទ្យយកទៅឆក់នោះផង តែនៅតែគ្មានសញ្ញាណទើបការកំណត់ថា ស្លាប់លែងមានការប្រកែកបាន។ នេះមិនមែនជាលើកទី១នោះទេ ដែលនាងបញ្ជាក់ថាគ្រួសារបាត់បង់បងប្អូនបង្កើតស្រស់របស់នាង។ យ៉ាងណាមិញ យ៉ែម ស្រីពេជ្រ បញ្ជាក់នាងថាករណីបងប្រុសនាងដែលស្លាប់ កាលពីព្រឹកថ្ងៃទី២៨ មករា គឺជារឿងចម្លែក ដោយសារតែលោកនៅវ័យក្មេង សុខភាពល្អ ហើយសុខៗក៏ដេកស្លាប់ទាំងគ្មានមូលហេតុ៕
មតិយោបល់