ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ ស្រីនាង ត្រៀមបំបុកបទថ្មីនៅហង្សមាស ក្រោយចូលឆ្នាំខ្មែរ​

បន្ទាប់ពីធ្លាយដំណឹងច្បាស់ការថា តារាចម្រៀង​ សុខ ស្រីនាង ទៅហង្សមាស ពេលនេះ​លេចដំណឹងមួយទៀតហើយ ថា​អតីតតារាចម្រៀងផលិតកម្មសាន់ដេ គ្រោងនឹងបើកទំព័រ​អាលប៊ុមថ្មីរបស់ខ្លួន ក្រោយចូលឆ្នាំខ្មែររួច។​

ម្ចាស់បទចម្រៀង«កូនប្រសារស្រី» កញ្ញា សុខ ស្រីនាង កន្លងទៅថ្មីៗ ត្រូវបានបុគ្គលិក និង​អ្នករួម​អាជីពដូចគ្នា លួច​ខ្សឹបប្រាប់ Post Komsan ថា ច្បាស់ណាស់ អ្នកមេម៉ាយសាច់ខ្ចីវ័យក្មេង សុខ ស្រីនាង បានទៅកាន់ផលិតកម្មថ្មី​ របងខ្ពស់ទ្រនំធំ ហ្សមាស កាលពីចុងខែកុម្ភៈ ឆ្នាំ​២០១៧​។​

បើទោះបីជាយ៉ាងណា មូលហេតុនៃការចាកចេញរបស់ សុខ ស្រីនាង ពីសាន់ដេ មិនត្រូវបានគេ​ទម្លាយឲ្យដឹងថា មកពីបញ្ហាអ្វីឲ្យប្រាកដនោះទេ ។​

យ៉ាងណាមិញ ក្នុងដំណើរជីវិត​សិល្បៈផ្លាស់ទៅកាន់ ផលិតកម្មធំនៅកម្ពុជា សុខ ស្រីនាង ក៏ត្រូវបានបុគ្គលិកក្នុងទ្រនំមួយ នេះលួច​ប្រាប់ថា នាង​នឹងចេញបទចម្រៀង​ក្នុងខែមេសា ពោលគឺក្រោយចូលឆ្នាំ​ខ្មែររួច មួយអាលប៊ុម ជាមួយតារាចម្រៀង​ប្រុស​២នាក់ផ្សេង​ទៀត​៕​

មតិយោបល់