ព័ត៌មានសុខភាព

ទៅរកឯណាឆ្ងាយ! ស៊ុតលឿង​ក៏អាច​បណ្តុះរោមចិញ្ចីម​ឲ្យដុះក្រាស់​បានដែរ

រោមចិញ្ចីម គឺជាចំណែកមួយដែលធ្វើឲ្យផ្ទៃមុខមានភាពស្រស់ស្អាត ប៉ុន្តែបើរោមចិញ្ចីមរបស់អ្នកស្តើងពេក ភាពទាក់ទាញ​នឹងត្រូវបាត់​ទៅវិញ​មួយកម្រិត​ដែរ។ ហេតុនេះហើយ ទើបមនុស្សស្រីមួយចំនួនខំស្វែងរកវិធីសាស្ត្រគ្រប់បែបយ៉ាង រួមទាំងផលិតផលថ្លៃៗ ដើម្បី​បណ្តុះ​រោមចិញ្ចីម​ឲ្យឆាប់​ដុះក្រាស់​ដូចបំណង។

ទោះជាយ៉ាងណា បើយោងតាមគេទំព័រ naturalmedicinebox បានបង្ហាញថា ស៊ុតលឿង មានផ្ទុកប្រូតេអ៊ីនដ៏សម្បូរបែប ដែលអាច​ជួយឲ្យ​រោមចិញ្ចីម​របស់សុភាពនារី​ទាំងឡាយ​ដុះក្រាស់ឡើងវិញ​បាន។

ការអនុវត្ត៖

  • យកស៊ុតមាន់មួយគ្រាប់ បំបែកយកតែស៊ុតលឿងបានហើយ
  • ប្រើស្លាបព្រាវាយស៊ុតលឿងឲ្យបែប ក្លាយទៅជាល្បាយខាប់ៗ
  • ប្រសំឡីជ្រលក់ចូលក្នុងល្បាយនេះ រួចលាបនៅលើរោមចិញ្ចីមឲ្យសព្វ
  • ទុកឲ្យបានចំនួន ១០ទៅ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា
  • ព្យាយាមអនុវត្តវិធីនេះ ២ទៅ៣ដងក្នុងមួយសប្តាហ៍ រហូតទាល់តែអ្នកពេញចិត្តនឹងលទ្ធលផលដោយខ្លួនឯង។

ប្រសិនបើអ្នកព្យាយាមអនុវត្តបានទៀងទាត់ អ្នកនឹងឃើញលទ្ធផលបណ្តើរៗក្នុងរយៈពេល ១ខែដំបូង៕

មតិយោបល់