ព័ត៌មានសិល្បៈ និងកម្សាន្ត

Psy​ ​គឺ​នៅ​តែ​ប​ន្ត​ស្ថិ​ត​នៅ​លំ​ដា​ប់​កំ​ពូ​ល​តា​រា​ង​​Top​ ​Music​ ​Charts​ ​នៅ​​ជុំ​វិ​ញ​ពិ​ភ​ព​លោ​ក​

Psy ដែលជាម្ចាស់បទ Gangnam Styleកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ ក្នុងស្រុក និងក្រៅស្រុក ។

បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើ iTunes Chart ក្នុងចំណោម ៣១ ប្រទេសផ្សេងគ្នា Psy គឺនៅតែបន្តស្ថិតនៅលេខ ១ ក្នុងចំណោម ៨ ប្រទេសផ្សេងទៀតរួមមាន Belgium, Canada, Denmark, Finland, Luxembourg, the Netherlands, New Zealand, និង Norway។

ងាកមកមើលបទ ចម្រៀង Gangnam Style របស់ Psy នេះដែរ នៅក្នុងចក្រភពអង់គ្លេស និង អូស្រ្តាលី ក៏បទនេះទទួលបានការគាំទ្រស្ថិតក្នុងលំដាប់ចំណាត់ថ្នាក់ លេខ ១ ផងដែរ។ស្របពេលជាមួយនឹងគ្នានេះដែរ តាមការប្រមើលមើលរបស់អ្នកគាំទ្រ គេគិតថា បទចម្រៀង របស់ Psy នឹងស្ថិតនៅលេខ រៀងទី ១ នៅក្នុងសប្តាហ៍នេះ នៅលើ Billboard’s ‘Hot 100′ ។

ចង់ដឹងថា វាអាចទៅរួច ឬមិនរួចនោះ រងចាំតាមដានព័ត៌មានលើក្រោយទាំងអស់គ្នា!៕

មតិយោបល់