បន្ទាប់ពីមានករណីប្រតិកម្មរបស់ទាយាទសម្ដេច ធី ប រជ្ជកាលមហាក្សត្រ ខង បង ជាទាយាទចុងក្រោយរបស់ស្ដេចភូមា ចំពោះរឿង ភ្លើងព្រះនាង របស់ប្រទេសថៃ បានដកស្រង់ឆ្អឹងរឿង ពីប្រវត្តិសាស្រ្ដភូមា ហើយបន្ថែមឈុតឆាត ទះតប់គ្នាដើម្បីដណ្ដើមអំណាចនោះ ភ្លាមៗតារាស្រីអាំ ផាត់ឆារាផា តួព្រះនាងនៅក្នុងរឿងខាងលើ បានចេញមុខបង្ហោះតបត ទៅវិញតាមរយៈបណ្ដាញសង្គម អ៊ីនស្ដារក្រាម ផ្ទាល់ខ្លួនរបស់នាង ។
តាមរយៈគេហទំព័រ khaosod នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា តារាស្រី អាំ ផាត់ឆារាផា សម្ដែងជាតួអង្គ ព្រះនាងអាណាន់ធីប នោះបានបង្ហោះរូបអោបកៀកកិតជាមួយតួប្រុស នាយ ឃុំ ឆានុន សម្ដែងជា ព្រះចៅតងប៉េង ដោយសរសេរសារតបតជាចំណងជើងថា ” ខ្ញុំសូមផ្ញើខ្លួន ជាមួយម្ចាស់ម៉ែ តងមួន ផងណាចា៎ ហើយអោប តងប៉េង ជំនួសស្រីៗគ្រប់គ្នាហើយណាចា៎ ” ។
គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះហាក់បីដូចជាខ្លាចនូវការប្រតិកម្មរបស់ ទាយាទចុងក្រោយរបស់ស្ដេចភូមា មានផលប៉ះពាល់មករូបខ្លួន ទើបបង្ហោះពាក្យការពារខ្លួនឯង ដោយការផ្ញើខ្លួនផ្ញើប្រាណបែបនេះ ៕
មតិយោបល់