ព័ត៌មានសេដ្ឋកិច្ច

ថៃ កំណត់តម្លើងប្រាក់ឈ្នួលអប្បបរមាឲ្យពលករ នឹងកំណត់ម៉ោងធ្វើការថ្មី

ព្រះរាជាណាចក្រថៃឡង់ដ៍ បានប្រកាសតម្លើងប្រាក់ឈ្នួលអប្បបរមា និងកំណត់ម៉ោងធ្វើការ សម្រាប់ពលករដែលកំពុងធ្វើការនៅប្រទេសថៃ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រសួង សូមជូនដំណឹងដល់សាធារណជន ជាពិសេសពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ឲ្យដឹងកាន់តែច្បាស់ថា ក្រសួងការងារថៃ បានប្រកាសតម្លើងប្រាក់ឈ្នួលអប្បបរមា ត្រឹម ៣០០-៣១០បាត ក្នុងមួយថ្ងៃ អាស្រ័យទៅតាមខេត្ត។

រីឯម៉ោងធ្វើការងារ ត្រូវបានកំណត់ត្រឹម ៧ម៉ោងក្នុងមួយថ្ងៃ ចំពោះការងារដែលមានផលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព និង ៨ម៉ោងក្នុងមួយថ្ងៃ ចំពោះការងារធម្មតា៕

មតិយោបល់