ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយទម្លាយរឿងហិង្សា មាស សម្ផស្ស និងអតីតស្វាមី ព្រមានគ្នា

ក្រោយពីមាស សម្ផស្ស ទម្លាយអោយដឹងពីរឿងអតីតស្វាមីប្រើហិង្សាបង្កស្នាមរបួស ក្បត់ចិត្ត និងបោកប្រាស់នាងក្នុងរយៈពេលរួមរស់ជាមួយគ្នា គេកត់សម្គាល់ថាកំដៅភ្លើងស្នេហ៍ក្រោយការបែកបាក់រវាងគូស្នេហ៍មួយគូនេះចាប់ផ្ដើមឆួលឡើងពិបាកពន្លត់។ ភាគីខាងស្រីចោទថាអតីតស្វាមីមានថ្មី និងដើរនិយាយអាក្រក់ពីខ្លួន ទើបនាងសម្រេចចិត្តទម្លាយរឿងហិង្ស និងមានរឿងតភាគច្រើនទៀតព្រមានចំពោះអតីតស្វាមី ខណៈដែលលោកវីលៀមបានចោទថានោះជាការបំភ្លឺពីខ្លួនដែលលោកនឹងមានវិធានការធ្វើអោយនាងខ្មាស់គេក្នុងពេលខាងមុខ។

គ្មានអ្នកណាមិនដឹងនោះទេថារវាងមាស សម្ផស្ស និងលោកវីលៀម អណិកជនខ្មែរនៅអាម៉េរិក គឺជាប្ដីប្រពន្ធនឹងគ្នាដោយមានអេតាស៊ីវិល និងបានលែងលះគ្នានៅក្រៅប្រព័ន្ធតុលាការកាលពីប៉ុន្មានខែមុន ដោយអ្នកទាំងពីរបានអះអាងថាមិនលែងដល់តុលាការមែនតែបានធ្វើលិខិតព្រមព្រៀងបែកគ្នាដោយសន្តិវិធី។ ដំណឹងបែកគ្នាមិនបានមួយខ្យល់ផង កំដៅភ្លើងកំហឹងបានឆេះឆួលឡើង ដោយសារតែមាស សម្ផស្ស បានប្រកាសកាលពី២ថ្ងៃមុនពីរឿងលោកវីលៀម បង្កហិង្សា និងបោកប្រាស់ទ្រព្យរបស់នាងក្នុងរយៈពេលរួមរស់ធ្វើអោយលោកវីលៀមខ្មាស់គេ ហើយចេញមុខវាយបក។ លោកបានប្រើពាក្យ«ខាំ» សំដៅទៅលើមាស សម្ផស្ស ដោយថាអតីតភរិយារូបនេះ បន្តខាំនាង ក្រោយពេលលោក និងនាងបានក្លាយជាអ្នកដទៃក្រោមកិច្ចព្រមព្រៀង។ លោកបានថ្លែងប្រាប់«ផុសញូ»ថា បើមាស សម្ផស្ស នៅតែមិនឈប់ខាំខ្លួន នោះលោកក៏នឹងបញ្ចេញទិន្នន័យមួយចំនួនធ្វើអោយនាងអាមាស់មុខផងដែរ ក្នុងពេលខាងមុខ។ យ៉ាងណាមិញ ឆ្លើយតបនឹងបញ្ហានេះ អ្នកនាងមាស សម្ផស្ស បញ្ជាក់ថាបើលោកមិនដើរបង្ខូចឈ្មោះនាងមុនក្រោយពេលលែងគ្នា នោះនាងមិនខ្វល់នឹកឈ្មោះលោកនោះដែរ។ នាងប្រកាសអោយនាងចេញធ្វើតាមចិត្ត ដោយសារតែពេលកន្លងមកនាងបានឮហើយនៅអ្វីដែលលោកចង់បើកកកាយនោះ។ នាងនិយាយថា«រឿងហែកគាត់ហែកអស់ហើយ នៅតែដើរប្រាប់មហាជន និងអ្នកសារព័ត៌មានទេ អោយគាត់ធ្វើទៅ ព្រោះអ្វីដែលគាត់ធ្វើកន្លងមកវាគ្រប់គ្រាន់ដែលខ្ញុំលែងខ្លាច ស្អីក៏និយាយដែរ!»។ លោកវីលៀមនៅតែអះអាងថាអ្វីដែលមាស សម្ផស្ស បានឮមិនចេញពីសម្ដីរបស់ខ្លួន ខណៈដែលភាគីខាងស្រីចោទថាលោកប្រកែក។

ជម្លោះអ្នកទាំងពីរបានកើតមានឡើងបន្ទាប់ពីមាស សម្ផស្ស បង្ហោះថា«បើតាមច្បាប់ខ្ញុំអាចផ្តឹងអ្នកបានគ្រប់ពេល តែខ្ញុំមិនចង់ ខ្ញុំគិតហើយគិតទៀត តែហេតុអីក៏អ្នកបង្ខំខ្ញុំយ៉ាងនេះ? នៅអោយមានសេចក្តីសុខជាមួយអ្នកថ្មីទៅវាស្លាប់មែន ហាស? ៤ឆ្នាំនឹងតើខ្ញុំធ្វើអីខុសចំពោះអ្នក បើគ្រាន់បើ ជួបមុខគ្នានិយាយជាមួយសារព័ត៌មានតោះ កុំកំសាកញីចឹងបានអត់? ខ្ញុំលះបង់ជូនអ្នកច្រើនណាស់ ខ្ញុំរងគ្រោះទាំងផ្លូវកាយទាំងផ្លូវចិត្តទាំងទ្រព្យសម្បត្តិ ដែលអ្នកចូលក្នុងជីវិតខ្ញុំមានតែសំបកខ្លួនប៉ុណ្ណោះ. ចុងក្រោយខ្ញុំមិនស្មើនឹងស្រីម្នាក់ ដែលអ្នកទើបតែស្គាល់រយៈពេលមួយខែផងនឹង? ខ្ញុំសុំហើយសុំទៀត បើអ្នកបោកខ្ញុំហើយអោយវាហួសទៅចុះ ខ្ញុំអោយអ្នកទៅបានសុខហើយតើ? ក៏ព្រោះតែខ្ញុំបាត់បង់គ្រប់យ៉ាងទាំងអស់ពេលនេះ គ្រាន់តែសុំអោយអ្នកសងនៅអ្វីដែលអ្នកធ្លាប់សន្យាជាមួយខ្ញុំវិញប៉ុណ្ណោះមិនត្រឹមតែមិនសងហើយ ហ៊ានមកចូលលួចយកអីវ៉ាន់ក្នុងclinic
ដែលខ្ញុំកំពុងតែសន្សំលុយបើកទៀត ហេតុអីក៏ធ្វើដូចចោរចឹង?តើអ្នកជាមនុស្សទេ? តើអ្នកមានបេះដូងជាមនុស្សអត់? ហេតុអីក៏ធ្វើដាក់មនុស្សស្រីទន់ខ្សោយបែបនេះ ? នៅមានរឿងច្រើនទៀតដែលខ្ញុំមិនចង់និយាយថាអ្នកជាបុគ្គលប្រភេទណា តែខ្ញុំទុកមុខមាត់អោយអ្នក…អ្នកដែលជឿលើអ្នកពេលនេះមកពីគេមិនទាន់ដឹងការពិតបានជាគេជឿអ្នក បើគេដឹងការពិតហើយគេមិនល្ងីល្ងើអោយអ្នកបោកស្រួលៗទេ កុំធ្វើជាមនុស្សដើរបោកគេចឹងប្រទេសមានច្បាប់តើ? អ្នកបោកប៉ះខ្ញុំស្លូតហើយ បើចំគេអ្នកកាចសាហាវវិញ អ្នកច្បាស់ជារត់ឡើងយន្តហោះមិនទាន់ទេអ្នកពិតជាមនុស្សមុខពីរសំបកក្រៅពិតជាមើលមិនដឹងមែនអ្នកតែងតែដើរនិយាយដើម្បីលាងខ្លួនឯងល្អ មានតែបក្សពួកអ្នកឯងមួយចំនួនទូចទេដែលគេជឿអ្នកឯងនោះ មនុស្ស គេចេះដឹង គេចេះវិភាគហើយថាអ្នកណាខុសអ្នកណាត្រូវនោះ..ហត់អត់រាល់ថ្ងៃនឹង? និយាយច្រើនខុសច្រើនទេឈប់បានឈប់ទៅ» កាលពីប៉ុន្មានខែមុន៕

មតិយោបល់