នៅក្នុងទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន ថ្មីៗនេះមានការភ្ញាក់ផ្អើល និងសោកសង្រែងយ៉ាងខ្លាំងចំពោះបុរសដ៏គួរអាណិតអាសូរម្នាក់ ខណៈនោះភ្លាតស្នៀតត្រូវប៉ូលិសចាប់បាន ថាជាជន បន្លំខ្លួនអូសស្គីសុំទាននៅតាមផ្លូវ បណ្ដាលមានមនុស្សជាច្រើន ថតរូបរបស់គាត់បង្ហោះពាសពេញលើបណ្ដាញសង្គមនានា ក្នុងប្រទេសចិន។
បុរសមិនបានបញ្ចេញឈ្មោះរូបនេះ បានដើរបោកប្រាស់ប្រជាជនពីតំបន់មួយទៅតំបន់មួយក្នុងខេត្ត គាត់បានត្អូញត្អែរ សុំការអាណិតអាសូរ ពីប្រជាពលរដ្ឋក្នុងតំបន់នេះ ហើយគាត់ធ្វើជាពិការបន្លំខ្លួនអូសស្គីសុំទាននៅតាមផ្លូវ ដែលក្នុងមួយថ្ងៃគាត់សុំបាន មិនតិចជាង ១០០០០ យន់នោះឡើយ ។
សូមជម្រាបបន្ថែមថា ជោគវាសនានិងការអាណិតអាសូរគាត់វាបរាជ័យស្រុង ជារឿងអកុសលប៉ូលិសតាមទាន់ ចាប់នៅនឹងកន្លែង បកអាក្រាតរូបរាងដើមរបស់បុរសនោះ រួចបញ្ចូនទៅប៉ុស្ដិ៍ហើយកសាងសំណុំរឿង ៕
ប្រភព ៖ ken14
មតិយោបល់