អ្នកដឹកនាំរឿង ភ្លើងព្រះនាង អ្នកស្រី តុកតា ជិត្រលាដា បានបង្ហើបថា រឿង ភ្លើងព្រះនាង គឺជារឿងតាក់តែងនិពន្ធ មិនមែនប្រវិត្តសាស្រ្តជាតិណាមួយ ហើយអះអាងថា និពន្ធឡើងពីអារម្មណ៍ស្រមើស្រមៃរបស់អ្នកសរសេរ ជាមួយអ្នកនិទានឲ្យស្ដាប់ ។ នេះដោយយោងតាម គេហទំព័រ kapook ចេញផ្សាយនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៧ ។
បន្ទាប់ពីមានការប្រតិកម្មយ៉ាងសម្បាពីទាយាទចុងក្រោយរបស់ស្ដេចភូមា ចំពោះរឿង ភ្លើងព្រះនាង ថាក្រុមគ្រួសារមានអារម្មណ៍ខឹងសម្បា នឹងមិនពេញចិត្តចំពោះរឿងភាគមួយនេះណាស់ ដែលយកមកសម្ដែងចេញពីរឿងរ៉ាវសាច់សារលោហិត ពាក់ព័ន្ធជាមួយការដណ្ដើមអំណាចនៅក្នុងរាជវង្សរបស់ពួកគេ បើទោះបីជារឿង ភ្លើងព្រះនាង ជាការតែងនិពន្ធ ក៏ប៉ុន្ដែសាច់រឿងភាគច្រើនគឺស្រដៀងនិងរឿងរ៉ាវរាជវង្សដែលកើតឡើងទៅវិញ ។
នៅទីបំផុតអ្នកដឹកនាំរឿង អ្នកស្រី តុកតា ជិត្រលាដា បានចេញមុខមកបកស្រាយថា ” រឿងនេះគឺសរសេរឡើងចេញពី ទំរង់រឿងចាស់របស់រឿង ភ្លើងព្រះនាង កាលពី ព.ស ឆ្នាំ ២៥៣៩ គ្រាន់បន្ថែមចំណុចលម្អិតច្រើនជាងមុន មិនមែនតាំងចិត្តយកសាច់រឿងចេញប្រវិត្តិសាស្រ្ដរបស់ប្រទេសណាមួយមកសម្ដែងឡើយ អាចមានគ្រោងឆ្អឹងរឿងមួយចំនួនដែល ជារឿងនិទានអមដោយការយល់ដឹងរបស់ជនជាតិថៃតែប៉ុណ្ណោះ តែមិនមានភស្ដុតាងណាមួយអាចបញ្ជាក់ថា រឿងនេះជាភស្ដុតាងប្រវិត្តិសាស្រ្ដរបស់ប្រទេសណាមួយឡើយ “។
គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រតារាសម្ដែងស្រី អាំ ផាត់ឆារាផា បានចូលរួមគាំទ្រអ្នកដឹកនាំរឿង ភ្លើងព្រះនាង ទាំងបញ្ជេញមតិថា ” អរគុណអ្នកនាង តុកតា ដែលបានផលិតរឿងភាគល្អឲ្យទស្សនាទាំងអស់គ្នា” ៕
មតិយោបល់