ព័ត៌មានកីឡា

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រកថវិការបានជាង៣លានដុល្លារក្នុងឆ្នាំ២០១៦

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រកថវិការបានជាង៣លានដុល្លារ ក្នុងឆ្នាំ២០១៦ ពីការរៀបចំការប្រកួត ដៃគូឧបត្ថម្ភ និងជំនួយពីអន្តរជាតិ។

តាមរបាយការណ៍ក្នុងសន្និសីទប្រចាំឆ្នាំដែលកំពុងរៀបចំនៅសណ្ឋាគារភ្នំពេញ សហព័ន្ធទទួលបានចំណូលពី៣ប្រភពធំៗ ដោយក្នុងនោះមាន ជំនួយពី FIFA AFC AFF និង JFA ចំនួន 1317919 ដុល្លារ។ ចំណូលពីក្រុមហ៊ុនឧបត្ថម្ភ 2028485 ដុល្លារ ព្រមទាំងជំនួយពីរដ្ឋនិងឯកជនសរុប 320038 ដុល្លារ។ សរុបថវិការរកបានទាំងអស់ចំនួន 3666442 ដុល្លារ។

សម្រាប់ទំហំចំណាយ សហព័ន្ធបានប្រើប្រាស់អស់ថវិការ 2665617 ដុល្លារ និងនៅសល់ 163928 ដុល្លារ។

 

មតិយោបល់