ព័ត៌មានជាតិ

First News៖កុងតឺន័រ ប៉ះជាមួយZoomer-X ស្ត្រីមានផ្ទៃពោះម្នាក់របួសស្រាល

ភ្នំពេញ: ប្រភពព័ត៌មានពីភ្នាក់ងារ Post News ប្រចាំខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រ បានប៉ះគ្នាជាមួយនឹងម៉ូតូ Zoomer-X ដែលកំពុងបើកបរស្របទិសគ្នាពីកើតទៅលិច បណ្តាលឲ្យដួល សំណាងល្អស្ត្រីមានផ្ទៃពោះម្នាក់ រងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ក្បែរបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត យើងក៏មានការផ្សាយផ្ទាល់លើ ផេក Post News Media ផងដែរ៕

មតិយោបល់