នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៧ គេហទំព័រ dailymail បានចេញផ្សាយថា តារាសម្ដែងស្រីជនជាតិ បារាំង នាង Sophie Marceau បានសម្ដែងអាក្រាតកាយ ដោយមិនមានការបិទបាំង ឬប្រើបច្ចេកទេសជំនួយ ក្នុងរឿង Jailbirds ដែលជារឿងផលិតដោយក្រុមផលិតករ ពីរ ប្រទេសមាន បារាំង និង ប្រទេស Belgium រហូតដល់ថ្នាក់សារព័ត៌មាន dailymail ងឿងឆ្ងល់ថា ពេលវេលាបានធ្វើអ្វីខ្លះចំពោះតារាសម្ដែងស្រគត់ស្រគំមួយនេះ ប្រែក្លាយជាថតបង្ហាញដោះយ៉ាងដូច្នេះ ។
នាង Sophie Marceau មានអាយុ ៥០ ឆ្នាំហើយ ពីមុនមកនាងមិនដែលបានសម្ដែងឈុតឆាត សិចស៊ី ដូច្នោះឡើយ បើទោះបីជារឿងខ្លះមានឈុតរោលរាលក៏ដោយ ។ ម្យ៉ាងវិញទៀតនៅក្នុងរឿង Jailbirds នាងត្រូវបានអ្នកដឹកនាំរឿងឲ្យនាង សម្ដែងជាតួអង្គនារីម្នាក់ដែលមានការលះបង់ ចំពោះសេចក្ដីស្នេហា នាងត្រូវបានជួយគូស្នេហ៍របស់នាង ក្នុងការចងចាំរឿងរ៉ាវ នៃការហែកគុកងងឹត រហូតដល់ឈុតនៅក្នុងគុកនោះ នាងត្រូវបានក្រុមឆ្មាំគុកបង្ខំឲ្យនាងសម្រាតខោអាវចេញ ដើម្បីត្រួតពិនិត្យ ៕
ចង់ដឹងឈុតឆាកមួយនោះកាន់តែច្បាស់យ៉ាងណា សូមទស្សនាវីដេអូដកស្រង់ពីក្នុងរឿង Jailbirds ខាងក្រោមនេះ ៖
មតិយោបល់