ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ អាចនឹងមានការដំឡើងយោធា ខណៈចិនចាប់ផ្តើមការងារថ្មី លើកោះជម្លោះ នៅសមុទ្រចិនខាងត្បូង

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមការសាងសង់ថ្មីមួយទៀត នៅសមុទ្រចិនខាងត្បូង ជាដែនទឹកកំពុងមានជម្លោះ ហើយបើតាមរូបភាពផ្កាយរណប បានបង្ហាញសញ្ញាថា ចិនកំពុងបន្តពង្រឹងយោធា ដើម្បីជាមធ្យោបាយធ្វើពាណិជ្ជកម្មនៅទូទាំងផ្លូវទឹករបស់ខ្លួន ។នេះបើយោងតាមរយៈ សារព័ត៌មានចិសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧។

យោធាក្នុងតំបន់ និងក្រុមអ្នកជំនាញជឿថា សកម្មភាពនេះ បានបង្ហាញការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការកសាងបណ្តាញថ្មប៉ប្រះទឹក និងកូនកោះ ខណៈដែលប្រទេសនេះ កំពុងស្វែងរកវិធីសាស្ត្រ ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នា ជាមួយរដ្ឋបាលថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក៏ដោយ។

តាមរយៈរូបភាពមួយនៃកោះភាងខាងជើង ស្ថិតនៅក្នុងក្រុមប្រជុំកោះ Paracels ដែលគេបានថតយកកាលពីថ្ងៃទី៦ ខែមីនាកន្លងទៅ បានបង្ហាញថា ការងារថ្មីនេះ រួមទាំងការឈូសឆាយដី និងការរៀបចំវាឲ្យទៅជាកំពង់ផែមួយ ដែលអ្នកជំនាញជឿថា អាចនឹងមានការដំឡើងយោធាផងដែរ៕

មតិយោបល់