ទើបតែរងការរិះគន់រឿងលេងម៉ូដសក់បែបក្រុមយូកូមលំនាំតារាចម្រៀងចាស្ទីនរហូតបណ្ដាលអោយអ្នកគាំទ្រ និងអ្នកគាំទ្រឈ្លោះគ្នាមិនទាន់ស្ងប់ផង លោកខេមរៈ សិរីមន្ត ត្រូវបានគេរិះគន់ឡើងផ្អើលហ្វេសប៊ុកទៀតហើយ បន្ទាប់ពីបទ«ក្បាច់ពស់»របស់លោកដែលបានដាក់ថាជាបទនិពន្ធថ្មី ស្រាប់តែមានសាច់ភ្លេងមួយចំនួនចំលងពីបទក្បាច់ពស់របស់បរទេស។ អ្នកលេងហ្វេសប៊ុកបានលើកឡើងថា លោកខេមរៈ សិរីមន្ត ដូចជាមិនមែនយីអ៊ុនឡើងក្រោយចូលហង្សមាសនោះទេ ប៉ុន្តែបែរជារងការរិះគន់យ៉ាងចាស់ដៃទៅវិញក្នុងពេលដែលបទចម្រៀងរបស់លោកមិនទាន់ត្រូវបានចេញលក់អោយស្រួលបួល និងមានការគាំទ្រនៅឡើយផង។
អ្នកលេងហ្វេសប៊ុកជាច្រើនបានចោទសួរតើបទ«ក្បាច់ពស់»របស់លោកខេមរៈ សិរីមន្ត ពិតជាស្នាដៃនិពន្ធថ្មី ឬចម្លងរបស់គេហើយមិនហ៊ានទទួលស្គាល់? ក្នុងនោះអ្នករិះគន់ ក៏បានដកស្រង់យកបទរាំក្បាច់ពស់របស់ម្ចាស់ដើម យកមកប្រៀបធៀបភ្លេងផងដែរ ដោយក្នុងបទទាំងពីរនេះគឺសុទ្ធតែនិយាយពីក្បាច់ពស់ដូចគ្នា ហើយមានសាច់ភ្លេងមួយចំនួនសឹងតែដូចគ្នានោះផង។ លោក មាស សុគន្ធ ដែលជាអ្នកនិពន្ធបទនេះត្រូវគេរិះគន់ជាងគេថា បានចម្លងស្នាដៃបទបរទេស ហើយយកមកធ្វើជារបស់ខ្លួន ក្នុងពេលដែលបទមួយនេះគឺមានគេស្គាល់ថាជារបស់បរទេសរួចទៅហើយ។ ក្នុងនោះក៏គេជឿថាក្បាច់រាំរបស់លោក ខេមរៈ សិរីមន្ត នឹងយកតាមលំនាំបទម្ចាស់ដើមផងដែរ បន្ទាប់ពីស្ដាប់សាច់ភ្លេងហើយឃើញមានចំណុចស្រដៀងគ្នា។ មកទល់ម៉ោងនេះមានការរិះគន់លោកខេមរៈ សិរីមន្ត យ៉ាងខ្លាំង ដែលនេះគឺជាការវាយប្រហារមួយថ្មី បន្ទាប់ពីដៀលថាលោកធ្វើម៉ូដសក់តាមលំនាំចាស្ទីន តែមិនដូចហើយបែរជាដូចក្រុមយូកូមឡើងផ្អើលហ្វេសប៊ុកហើយនោះ។ សង្គ្រាមរិះគន់ជាលើកទី២នេះ ទំនងនឹងប៉ះពាល់ប្រជាប្រិយភាពរបស់លោកមានផ្នែក ក្នុងពេលដែលមហាជនភាគមិនទទួលស្គាល់ឡើងសម្រាប់ការចម្លងសាច់ភ្លេង ឬក្បាច់រាំពីប្រទេសណាមួយហើយប្រកាសថាជាស្នាដៃរបស់ខ្លួន។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ លោក មាស សុគន្ធ ដែលជាអ្នកនិពន្ធ និងហង្សមាសនៅមិនទាន់អាចសុំការបកស្រាយបានទេ ខណៈដែលលោក ខេមរៈ សិរីមន្ត ក៏មិនទាន់មានប្រតិកម្មរឿងគេចោទថាច្រៀងបទបែបចម្លងគេ តែប្រកាសថាជាបទថ្មីនេះ៕
https://www.youtube.com/watch?v=UA2L0Ai0LJI&feature=youtu.be
https://www.youtube.com/watch?v=ywFn4H9xZWo&feature=youtu.be
https://www.youtube.com/watch?v=UrZJ_LVnZTM
មតិយោបល់