ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ឹម ជីវ៉ា យំហើមភ្នែក​បាត់បង់សមាជិកយាមផ្ទះ១៤ឆ្នាំ​

តារាសម្តែង អ៊ឹម ជីវ៉ា កាលពីរាត្រីយប់មិញ នេះបានយំហើមភ្នែក ក៏ព្រោះតែបាត់បង់សមាជិក​យាមផ្ទះខ្លួន១៤ឆ្នាំ​ ដែលតែងតែស្វាគមន៍ខ្លួន​មកពីកម្មវិធីខាងក្រៅ ជានិច្ចជាកាល​។​

ក៏ព្រោះតែ​ឆ្កែ​របស់ខ្លួន​តែងតែ​ព្រុស​ឲ្យសញ្ញា​ថា​ស្វាគមន៍ ចំពោះម្ចាស់ខ្លួន បានវិលត្រឡប់មកផ្ទះវិញ និង​លិឍដៃ លិឍជើង រាល់ពេលដែលខ្លួន​មកពីក្រៅម្តងៗ និង​រស់នៅជាមួយគ្នា រយៈពេល ១៤ឆ្នាំ ហើយនោះ បានធ្វើឲ្យតារាសម្តែង ខាងលើ នឹកស្តាយស្រណោះ ចំពោះ​ឆ្កែមួយក្បាល នោះ​ជាពន់ពេករហូត​ស្រែក​ទ្រហោយំ ក្នុងការ LiveStream លើ​បណ្តាញសង្គម​ហ្វេសប៊ុក​។​

ផ្អែកតាមរយៈវីដេអូឃ្លិបនោះ អ៊ឹម ជីវ៉ា បាននិយាយថា ខ្ញុំមកពីកម្មវិធីខាងក្រៅណាក៏ដោយ ក៏ឆ្កែខ្ញុំវា​ព្រុសដែរ ១៤ឆ្នាំហើយខ្ញុំមកពីកម្មវិធីណា ក៏វាព្រុស​ ។ អ៊ឹម ជីវ៉ា ក៏លើកហេតុផលឆ្ងល់មុន​ឆ្កែ​ខ្លួនស្លាប់ថា មុនទៅថត ហេតុ​អ្វីក៏វា​តាមខ្លួនម្លេះ រហូត​ដល់ហូរ​ទឹកមាត់គឃ្លាក់ ហើយលោកក៏បានអុជធូប​ បន់ស្រន់សូមកុំ​ឲ្យឆ្កែខ្លួន កើតមកជាតិក្រោយ កុំ​ក្លាយជា​ឆ្កែទៀត​៕​
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=FOUj1wRQ4q0&feature=youtu.be

មតិយោបល់