ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្ចរខ្ចាយ​ព័ត៌មានថា G-Dragon បង្កាត់ភ្លើងស្នេហ៍ជាមួយ Sulli

ការលេចឭនូវដំណឹងថា G-Dragon មានស្នេហា​ជាមួយនិង​តារាសម្តែង Sulli បានធ្វើឲ្យអ្នកគាំទ្រនៅក្នុងប្រទេសកូរ៉េ ភ្ញាក់ផ្អើល យ៉ាងខ្លាំង​។
កាលពីថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៧ នៅលើបណ្តាញសង្គម​ក្នុងប្រទេសកូរ៉េ បានចាប់ផ្តើមបែកខ្ចាយ​នូវព័ត៌មានថា Sulli និង G-Dragon កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា​ ខណៈដែល​តារាស្រីខាងលើទើបតែចែកផ្លូវ ផ្តាច់ស្នេហ៍ធ្លាប់សាង​ជាមួយគ្នា ៣ឆ្នាំ លោក Choiza ។​

អ្វីដែលល្បីខាងលើ ថា​ប្រធានក្រុម​ BigBang កំពុងមានស្នេហាជាមួយ Sulli ជារឿងការពិត​ ហើយក៏ជាដើមហេតុ ធ្វើឲ្យនាង​បាក់បែក​ជាមួយមិត្តប្រុស។
អ្វីដែលកាន់តែឆ្ងល់ទៀតនោះ ថ្មីៗនេះ ស្រាប់តែ G-Dragon បានផ្លាស់ប្តូរនូវ​ឈ្មោះរបស់ខ្លួន នៅលើ Instagram ដោយដាក់ឈ្មោះថា “Peaceminusone” បន្ទាប់ពីលេចនូវពាក្យចរចាមអារ៉ាម។

វាមិនមែនជាលើកទី១នោះទេ ដោយកន្លងទៅបានលេចនូវរូបភាព ជាច្រើន ដែលគេផ្គូរផ្គងឃើញថា G-Dragon មានទំនាក់ទំនង​ជាមួយ តារាសម្តែង Sulli ។​ម្យ៉ាងវិញទៀត G-Dragon តែងតែសរសើរថា Sulli ស្អាត និងទាក់ទាញ​បំផុត៕​

មតិយោបល់