ព័ត៌មានសុខភាព

របៀបថែក្បាលពោះកុំមានស្នាមសង្វារ ពេលមានគភ៌

ពេលមានគភ៌រាងកាយរបស់មនុស្សស្រីនឹងជួបប្រទះនូវបញ្ហាជាច្រើន ហើយក្នុងចំណោមនោះស្នាមបែកសង្វារក៏ជាបញ្ហាមួយ ដែល​កើតឡើង​ជាញឹកញាប់​ចំពោះមនុស្សស្រីផងដែរ។ នេះក៏ដោយសារតែស្បែកត្រូវបានលាតន្ធឹងខ្លាំងពេក នៅពេលដែលពោះចាប់ផ្តើមរីកធំទៅៗ។

ពេលស្បែកលាតសន្ធឹងខ្លាំង ធ្វើឲ្យស្រទាប់កូឡាជែន (collagen) មិនអាចជួយការពារស្បែកបានឡើយ ហើយ​លទ្ធផល​ស្នាមសង្វារ​នឹង​លេចចេញ​មក។ ប៉ុន្តែក្នុងខណៈនេះ អ្នកមិនអាចព្យាបាលដោយប្រើកាំរស្មីឡាស៊ែរ ឬថ្នាំគីមីឡើយ ព្រោះវាអាចនាំឲ្យមានផលប៉ះពាល់ដល់សុខភាព។

ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ top10homeremedies បានបង្ហាញថា អ្នកអាចការពារបញ្ហាស្នាមសង្វារបាន តាមរយៈ​ការប្រើប្រាស់​ឱសថធម្មជាតិ​មួយមុខគត់ គឺប្រេងដូង។

ការអនុវត្ត៖

  • លាបប្រេងដូងនៅលើស្បែករបស់អ្នក រួចធ្វើការម៉ាស្សាថ្នមៗ ដើម្បីឲ្យជាតិសំណើមស្រូបចូលក្នុងស្បែក។
  • សូមព្យាយាមអនុវត្តឲ្យបាន ២ ទៅ ៣ដង ក្នុងមួយថ្ងៃ។
  • ប្រសិនបើអ្នកមិនមានប្រេងដូងទេ អាចប្រើប្រេងអូលីវ ឬប៊ឺរកាកាវ ជំនួសក៏បានដែរ។

នេះជាវិធីបែបធម្មជាតិដែលល្អបំផុតក្នុងការទប់ស្កាត់មិនឲ្យកើតមានស្នាមសង្វារ ព្រោះប្រេងទាំងអស់នេះ​មានសមត្ថភាព​ជួយផ្តល់សំណើម​ដល់ស្បែក​គ្រប់ពេល៕

មតិយោបល់