ព័ត៌មានសិល្បៈ និងកម្សាន្ត

បរវកញ្ញា Miss Universe រងការចោទប្រកាន់ពីព្រះសង្ឈ

បរវកញ្ញា Miss Universe នាង ណាំតាន សាលិតា បានចេញមុខបកស្រាយពីករណីប្រទះថ្វីមាត់រវាងនាង ជាមួយព្រះសង្ឃថៃ ដែលព្រះសង្ឃបានចោទប្រកាន់នាងថា មិនគោរពពាក្យសម្ដីជាមួយព្រះសង្ឃ បន្ទាប់ពីនាងបានជាប់ការប្រកួត បរវកញ្ញា Miss Universe កន្លងទៅ ។ នេះដោយយោងតាមគេហំព័រ .khaosod នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៧ ។

បរវកញ្ញា ណាំតាន សាលិតា បានបកស្រាយជាមួយសារព័ត៌មាន Siamdara ថា “សម្រាប់ព្រះតេជគុណ គឺជាព្រះគ្រូដែលជាទីគោរពបូជា របស់ខ្ញុំ និងញាតិមិត្តបងប្អូន ដែលធ្លាប់បានធ្វើបុណ្យជាមួយលោកផងដែរ ហើយចំពោះរឿងពន្លឺពណ៌មាស ដែលលោកដាក់ឲ្យនោះ គឺមានដំណើររឿងអ៊ីចេះ មុនដែលនាងខ្ញុំបានជាប់ក្នុងការប្រកួត នាងខ្ញុំបានទៅសូមពរជ័យពីព្រះតេជគុណ ដើម្បីឲ្យដល់ពេលនោះ គឺយើងទទួលបានតែរឿងល្អៗ គិតបានថារឿងសូមនូវសិរីមង្គល មិនធ្វើរបស់ងងឹតដាក់ជាប់ខ្លួនឡើយ ” ។

ទន្ទឹមនឹងនោះ បរវកញ្ញាខាងលើបានបន្ដទៀតថា ” ព្រះតេជគុណបានប្រាប់ថា បន្ទាប់ពីបានជាប់បរវកញ្ញាហើយ បើមានឱកាស កុំភ្លេចឲ្យមកវត្តធ្វើបុណ្យផង ហើយនាងខ្ញុំក៏មិនភ្លេចដែរ គ្រាន់តែរយៈពេលកន្លងមក នាងខ្ញុំមិនទាន់មានឱកាស តាំងពីត្រឡប់មកពីប្រទេសហ្វីលីពីនវិញ តែអាទិត្យមុនបានធ្វើបុណ្យខ្លះដែរ មិនមែនដូចអ្វីដែរព្រះតេជគុណចោទទាំងបង្ហោះនៅលើ ហ្វេសប៊ុក លោកថាមិនគោរពសន្យានោះទេ ” ៕

មតិយោបល់