ព័ត៌មានសិល្បៈ និងកម្សាន្ត

កាលីប! ស៊ីនឌី ក្លាយជាភេទទី៣ឈានមុខគេ

ក្នុងចំណោមភេទទី៣នៅក្នុងពិភពសិល្បៈ គេកត់សម្គាល់ថាតារាសម្ដែងកញ្ញាស៊ីនឌី គឺជាអ្នកសិល្បៈភេទទី៣ដែលជោគជ័យម្នាក់ និងមានជំហាននាំមុខទាំងភាពឡូយឆាយ និងជីវភាពរឹងមាំ។ នាងត្រូវគេឃើញមានហាងធំដុំពីបីកន្លង ខណៈដែលកាលពីថ្ងៃទី១៧ មីនា មុននេះ កញ្ញាក៏បានបើកបង្អួតហាងសាឡនយីហោស៊ិនឌីអស់ប្រាក់ច្រើនម៉ឺននៅម្ដុំទួលគោក ក្រោយសាលាអន្តរជាតិហ្សាម៉ាន។

ការប្រគល់អោយតំណែងកញ្ញាស៊ីនឌី ថាជាអ្នកសិល្បៈភេទទី៣ឈានមុខគេនេះ គឺបន្ទាប់ពីគេគឺនាងមានលទ្ធភាពបោះទុនបើកហាងជាបន្តបន្ទាប់មួយហើយមួយទៀត ដោយហាងសាឡនដែលបានប្រើដើមទន់រហូតដល់ច្រើនម៉ឺនដុល្លារនៅម្ដុំទួលគោក ដោយមានតារាល្បីៗជាពិសេសគឺកញ្ញាហ៊ិន ច័ន្ទនិរ័ត្ន ធ្វើជាភ្ញៀវកិត្តិយស និងធ្វើជាតំណាងអោយនាងផាត់មុខអោយដោយផ្ទាល់ដៃផង ដើម្បីរំលេចសម្រស់មួយថ្មី។ ស៊ីនឌី កាលពីថ្ងៃទី១៧ មីនា ដោយត្រូវគេដឹងថាប្រើអស់ថវិកាអស់ដល់ខ្ទង់សែនដុល្លារ។ តារាសម្ដែងស៊ីនឌី បានទទួលស្គាល់ថាខ្លួនពិតជាមានជីវភាពល្អប្រសើរនៅក្នុងសង្គម ក្រោយពីបានបណ្ដាក់ទុនបើកហាងសាឡនពីទ្រង់ទ្រាយតូចរហូតដល់ទ្រង់ទ្រាយធំ និងមុននេះបានបើកហាងសម្អាងការធំដុំនៅម្ដុំបឹងកេងកង។ កាលពីថ្ងៃទី១៧ មីនា កញ្ញាបានបើកបង្អួតហាងឡនថ្មីមួយទៀត ដោយអះអាងថាថាសាខាថ្មី ដោយបានទាំងបានបើកបង្ហាញ បច្ចេកទេសថែរក្សាសម្រស់ និងដាក់លក់ផលិតផលនាំចូលពីបរទេសធំដុំ បន្ថែមពីលើមុខរបរដែលមានស្រាប់នោះផង។ នេះជាហាងសាឡនសាខាមួយថ្មី ដែលនាងបានបើកបន្ទាប់ពីមានដំណឹងឆេះហាងសម្អាងការខាតអស់ច្រើនពាន់ដុល្លារ កាលពីច្រើនសប្ដាហ៍មុន។ ស៊ីនឌី បន្តថាកញ្ញាមិនសូវខ្វល់រឿងថតកុន ឬការងារសិល្បៈនោះទេ ដោយសារតែកញ្ញាជោគជ័យក្នុងសិល្បៈយ៉ាងមុតមំារួចទៅហើយ។ កញ្ញាមិនហ៊ានទទួលពាក្យថាជាភេទទី៣ ដែលនាំមុខគេទាំងកេរ្តិ៍ឈ្មោះ និងភាពរឹងមាំក្នុងជីវិតនោះទេ ដោយនាងគ្រាន់តែអះអាងថានាងពិតជាមានជីវិតមួយដាច់ឆ្ងាយពីតារាសិល្បៈមួយចំនួន នៅក្នុងសិល្បៈអ៊ីចឹងមែន។ កញ្ញាថាខ្លួនមានផ្ទះធំរស់នៅ មានហាងពីរបី និងមានលុយកាក់គ្រប់គ្រាន់ ដោយការបើកហាងនីមួយៗសុទ្ធតែជាញើសឈាមផ្ទាល់ខ្លួន។ នាងថាខ្លួនចង់មានហាងសាឡនធំមួយនៅម្ដុំទួលគោក ទើបសម្រេចបោះទុនច្រើនម៉ឺនដុល្លារ ដើម្បីជួលវីឡាធំមួយនៅ ក្រោយសាសាហ្សាម៉ាន ដោយរំពឹងថាហាងសាឡនសាខាថ្មីរបស់នាង និងទទួលបានជោគជ័យមិនខុសពីហាងមុនៗនោះទេ ដោយសារតែទីតាំងនោះនាងបាននាំចូលនូវបច្ចេកទេសធ្វើសក់ និងផាត់មុខតាមទម្រង់តារាបរទេស ដើម្បីកែប្រែសម្រស់ដល់អតិថិជន។ នៅក្នុងពិធីបង្អួតជីវភាពថ្មីតាមរយៈ ការបើកហាងសាឡនយ៉ាងធំដុំនោះ ស៊ីនឌី ក៏បានផាត់មុខពិធីការិនីហ៊ិន ច័ន្ទនិរ័ត្ន អោយមានទម្រង់មុខប្លែក ដូចរាជនីម្នាក់ មិនចាញ់តារាបរទេស។ អ៊ីចឹងហើយទើបស្នាដៃផាត់មុខរបស់តារាភេទទី៣រូបនេះ នៅតែត្រូវបានគេចាត់ទុកថាកម្រនឹងមានតារាភេទទី៣ណាម្នាក់ប្រដេញបាន៕

មតិយោបល់