ព័ត៌មានសិល្បៈ និងកម្សាន្ត

កុំកុំ វិលចូលសិល្បៈវិញតាមរយៈរឿង IP Man4

តារាសម្តែង​ជើងចាស់លោក Donnie Yen បានប្រកាស​ជាសាធារណៈថា លោកនឹងវិលចូល​សម្តែងវិញ ក្នុងខ្សែភាពយន្ត IP Man4 ។ នេះបើយោងតាម nextshark បានចុះផ្សាយនៅថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧ ។​

កុំកុំ កន្លងទៅបានប្រកាសជាសាធារណៈឲ្យដឹងថា សម្រាប់ខ្សែភាពយន្ត IP Man3 ជាខ្សែភាពយន្តចុងក្រោយរបស់លោក។​
ទោះជាយ៉ាងណាក្តី ថ្មីៗ នៅខែមីនា ឆ្នាំ​២០១៧ នេះ កុំកុំ បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា ខ្ញុំចង់ចែករំលែកដំណឹងរំភើប ជាមួយអ្នកទាំង​អស់គ្នា មិត្តភក្តិរបស់ខ្ញុំ​លោក Wilson Yip ដែល​ជាអ្នកដឹកនាំ​ភាពយន្ត IP Man ៣ស៊េរី របស់ខ្ញុំ ដោយយប់មិញ យើងបានសម្រេច​គ្នា ដោយនឹងថតរឿងថ្មីបន្តគឺរឿង IP Man4 រួមគ្នា​៕

មតិយោបល់