ព័ត៌មានជាតិ

Update: បុរសម្នាក់ ត្រូវរថយន្តទំនើប មួយគ្រឿងបើកបុកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ: បុរសជាជនអាណាថាម្នាក់ ត្រូវរថយន្តទំនើបមួយគ្រឿងម៉ាក Navara បានបើកបុកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ ខណៈពេលបើកចូលក្នុងផ្ទះសំណាក់យីហោ “ហ្វ័រឡេក”។ ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង២០នាទី យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅមុខចំណុចផ្ទះសំណាក់យីហោ “ហ្វ័រឡេក” ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៧០ ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

បើតាមប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសដែលជាជនអាណាថាម្នាក់ បានដើរតាមបណ្តោយផ្លូវលេខ៧០ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលដែលដើរមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្ត មួយគ្រឿងម៉ាក Navara ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2W-9869 បានបើកបត់ចូលក្នុងផ្ទះសំណាក់ខាងលើ បណ្តាលឲ្យបុកចំ បុរសអាណាថាម្នាក់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៌នៅនឹងកន្លែង។ ក្រោយពីកើតហេតុម្ចាស់រថយន្តបង្ក បានហៅសន្តិសុខដែលឈរយាមរថយន្តនៅផ្ទះសំណាក់ខាងលើ ឲ្យចេញទៅមើលជនរងគ្រោះនោះ តើគាត់ស្លាប់ ឬក៏នៅរស់ ខណៈពេលដែលសន្តិសុខទៅដល់នោះ ស្រាប់តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ ក្រោយមកម្ចាស់រថយន្តបង្ក បានបើករថយន្តចេញពីក្នុងផ្ទះសំណាក់នោះយ៉ាងលឿនដើម្បីគេចខ្លួន។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចក៏បានធ្វើការសាកសួរនៅជុំវិញទីតាំងកើតហេតុ ដើម្បីស្វែងរករថយន្តបង្កមកដាក់ទោសតាមផ្លូវច្បាប់។ រីឯសាកសពរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទួលក្រសាំង ដើម្បីសែ្វងរកសាច់ញាតិ៕

https://www.youtube.com/watch?v=MPf1JtyFZrY&feature=youtu.be

មតិយោបល់