ព័ត៌មានសិល្បៈ និងកម្សាន្ត

តួស្រីកំបាំងមុខក្នុងបទ Love Somebody- Maroon 5 បញ្ចេញរាងកាយអាក្រាតក្នុងផ្ទៃទឹក

តារាសម្ដែងកំបាំងមុខ​នៅក្នុងបទរបស់ Maroon 5 ដែលមានចំណងជើងថា Love Somebody គឺនាង Emily Ratajkowski ដែលមានអាជីពជា តារាសម្ដែង តារាបង្ហាញម៉ូដសិចស៊ី និងជាពិធីការនី បានបង្ហាញរូបរាងអាក្រាត និងឈុតប៊ីគីនីខ្លះៗ នៅក្នុងប្រទេស Mexico ខណៈដែលនាងបានធ្វើដំណើរកម្សាន្ដលំហែកាយជាលក្ខណៈឯកជន នាចុងសប្ដាហ៍ ។

ដោយយោងតាមគេហទំព័រសារព័ត៌មានអង់គ្លេស dailymail បានចេញផ្សាយនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា តារាវ័យ ២៥ ឆ្នាំខាងលើ ជាតារាម៉ូដែលនិយមនូវភាពសិចស៊ី ហើយនាងធ្លាប់បានទទួលជោគជ័យពីការប្រកួតថតរូបសិចស៊ី បង្ហាញម៉ូដ ដែលឲ្យចំណងជើងក្នុងការប្រកួតថា ‘Morning’ ។

ម៉្យាងវិញទៀត ការងារដែលនាងទទួលបានប្រជាប្រិយភាពខ្លាំងខ្លាបំផុតនោះគឺ នាងបានចូលរួមសម្ដែងនៅក្នុងរឿង The Gone Girl star នាឆ្នាំ ២០១៤ ដែលជាខ្សែភាពយន្ដដែលចាកចាយដោយក្រុមហ៊ុនកុន Netflix ៕

 

មតិយោបល់