ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្លាយអាថ៌កំបាំង Katy Perry ស្រលាញ់ស្រីដូចគ្នា

តារាចម្រៀងស្រី នាង Katy Perry បន្ទាប់ពីបែកបាក់មិត្តប្រុសរួចមក នាងបានប្ដូរស្ដាយ៍លេងខ្លួនដូចជាមនុស្សប្រុស ដែលឥឡូវនេះ មានព័ត៌មានធ្លាយថា នាងធ្លាប់ស្រលាញ់ស្រីគ្នាឯង ហើយនាងបាននិយាយពីបទពិសោធន៍រួមភេទលើកដំបូង ជាមួយមនុស្សស្រីដូចគ្នាប្រាប់អ្នកសារព័ត៌មានផងដែរ​ ដោយពោលថា នាងធ្លាប់បានថើបនារីម្នាក់ ។ នេះបើតាមការចេញផ្សាយរបស់ គេហទំព័រ dailymail កាលពីថ្ងៃម្សិលមិញ ។

ព័ត៌មានស្រលាញ់ភេទដូចគ្នារបស់ Katy Perry ត្រូវបានទម្លាយហើយ ដែលរូបនាងផ្ទាល់ជាកូនស្រីបង្កើតរបស់គ្រូគង្វាល សាសនាគ្រិស្ត ហើយនាងហ៊ានបំពានបំរាមរបស់សាសនា ក្នុងការស្រលាញ់ភេទដូចគ្នា ។ នាងធ្លាប់បានចេញនូវបទចម្រៀងដែល និយាយពីអារម្មណ៍ផ្ទាល់ខ្លួនរបស់នាង ក្នុងបទចម្រៀងមានចំណងជើងថា ‘I Kissed A Girl’ ក្នុងឆ្នាំ២០០៨ ។

យ៉ាងណាមិញអ្នកនាង Katy Perry បាននិយាយបកស្រាយចំពោះបទចម្រៀងនោះថា “ខ្ញុំគ្រាន់តែជាតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងម្នាក់ទេ ដោយភាពស្មោះត្រង់ ខ្ញុំនិយាយអ្វីជាសេចក្ដីពិតរបស់ខ្ញុំ និងសរសេរអារម្មណ៍រវើរវាយរបស់ខ្ញុំចូលទៅចម្រៀងតែប៉ុណ្ណោះ ឧទាហរណ៍ដូចបទ ‘I Kissed A Girl’ អាចនិយាយថា ជាសេចក្តីពិតដែលខ្ញុំត្រូវប្រាប់ ហើយខ្ញុំបានធ្វើច្រើនជាងនោះ” ៕

មតិយោបល់