តារាចម្រៀង Justin Bieber កំពុងមានបញ្ហា ដោយឡានរបស់គាត់ ក្នុងដំណើរតន្ត្រីទេសចរ បានផ្ទុកទៅដោយថ្នាំ ចំនួនដ៏តិចតូច និងកាំភ្លើងដែលប្រើប្រាស់ខុសច្បាប់។
ខណៈពេលដែលឡានក្រុង សំចត នៅទីលាននៃការសម្តែង តន្ត្រីទេសចរណ៍របស់ខ្លួននៅ Stockholm Globe Arena កាលពីថ្ងៃទី ២៤ ខែ ៤ ឆ្នាំ ២០១២ ប៉ូលិស បានស្វែងរកឃើញថ្នាំ និងកាំភ្លើង នៅក្នុងប្រអប់ដាក់ទូរស័ព្ទ។ប៉ូលិស ស៊ុយអ៊ែត បានឲ្យដឹងថាពួកគេបានប្រើឆ្កែហិតក្លិន និងរកឃើញ កញ្ជា នៅលើឡានក្រុងរបស់តារាចម្រៀងរូបនេះ។
លោក Lars Bystrom អ្នកនាំពាក្យរបស់នាយកដ្ឋានប៉ូលិស របស់ AP បាននិយាយថា មិនមាននរណាម្នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីនេះទេ។ប៉ុន្តែលោក Lars Bystrom មិនបានបង្ហើបពីថ្នាំផ្សេង ដែលត្រូវយកទៅវិភាគ និងចេញលទ្ធផលនៅ ១សប្តាហ៍ទៀត។
តែទោះជាយ៉ាងណា ថា Bieber ជាម្ចាស់ថ្នាំ នេះ ឬអត់ នៅមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ឲ្យបានច្បាស់នៅឡើយនោះទេ។ប៉ូលិសនៅក្នុងតំបន់ខាងលើ បាននិយាយថា ថ្នាំ និងគ្រឿងញៀន នៅលើ រថយន្តរបស់តារាចម្រៀងវ័យ ១៩ ឆ្នាំ រូបនេះ គឺ ៩៩ ភាគរយជារបស់តារាចម្រៀងរូបនេះ។
ចំណែកតំណាងរបស់ Justin Bieber មិនបានឆ្លើយតបនឹងហេតុការណ៍នេះបានទេ។ទន្ទឹមជាមួយនឹងគ្នានេះដែរនៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៣ ម្សិលមិញ តារាចម្រៀងប៉ុបរូបនេះបានធ្វីទនៅលើធ្វីតទ័រថា “មានពាក្យចចាមអារាមថា ខ្ញុំបានធ្វើអំពើផ្តេសផ្តាស់។ តើអ្នកមិនមើលអ្វីដែលបានកើតឡើងទេឬ? ដោយខ្ញុំត្រលប់ពីការប្រគុំតន្ត្រីតែម្នាក់ឯងគត់ ពោលគឺគ្មានមនុស្ស ១០ នាក់ណានៅក្នុងរថយន្តខ្ញុំឡើយ”។
Justin Bieber ដំណើរទៅកាន់ទ្វីបអឺរ៉ុប ក៏បានជួបបញ្ហា ក្នុងខែថ្មីៗនេះ ខណៈដែល កាលពីខែ មករា Bieber ត្រូវបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយ សារតែការជក់កញ្ជានៅក្នុងបន្ទប់សណ្ឋាគារ ជាមួយនឹងមិត្តភក្តិ៕
https://i1272.photobucket.com/albums/y389/domneng/Bieber/bieber4_zpseaa9d5ec.jpg
https://i1272.photobucket.com/albums/y389/domneng/Bieber/bieber1_zps8d97d675.jpg
https://i1272.photobucket.com/albums/y389/domneng/Bieber/bieber32_zps2776ffa7.jpg
មតិយោបល់