ព័ត៌មានសិល្បៈ និងកម្សាន្ត

Adele និងអ្នកគាំទ្រសម្រក់ទឹកភ្នែកបួងសួងវិញ្ញាណក្ខន្ធអ្នកបានស្លាប់ក្នុងភេរវកម្មទីក្រុង ឡុងដ៍

តារាចម្រៀងស្រី Adele បានបង្ហាញពីអារម្មណ៍សោកសៅ និងការគោរពវិញ្ញាណក្ខន្ធចំពោះអ្នកដែលបានបាត់បង់ជីវិត នៅក្នុងភេរវកម្មនៅក្នុងទីក្រុង ឡុងដ៍ ខណៈដែលនាងកំពុងប្រគំតន្រ្ដី នៅទីក្រុង Auckland ប្រទេស New Zealand ។ នេះដោយយោងតាមគេហទំព័រ dailymail នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧ ។

ទីក្រុងឡុងដ៍ ជាទីកន្លែងផ្ដល់កំណើតដល់តារាស្រីខាងលើនេះ អ៊ីចឹងហើយបានជានាង ពោលទៅកាន់អ្នកគាំទ្ររបស់នាង នៅក្នុងសាលមហោស្របប្រគំតន្រ្ដី ឲ្យអំពាវនាវ ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិត ក្នុងភេរវកម្មចំនួន ៥ នាក់ និង ៤០ នាក់ទៀតបានរងបួស ឲ្យពួកទទួលបានក្ដីស្រលាញ់ពីអ្នកទាំងអស់គ្នាដោយការបួងសួង ។

យ៉ាងណាក្ដី តារាចម្រៀង Adele បានកែប្រែស្ថានភាពប្រគំតន្ដ្រីដ៏សប្បាយរីករាយ ក្លាយជាវេលាសោកសង្រែង​ អមដោយសំឡេងទ្រហូរយំ បញ្ចេញនូវក្ដីស្រលាញ់ពី ប្រជាជនប្រទេស New Zealand ទៅកាន់ប្រជាជនអង់គ្លេស នៅក្នុងទីក្រុង ឡុងដ៍ ដោយការបួងសួងតាមបែប គ្រិស្ដសាសនា ៕

មតិយោបល់