នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ កម្មករនិយោជិតទាំងអស់ អាចឈប់សម្រាករយៈពេល ៤ថ្ងៃ ដោយមានប្រាក់ឈ្នួលជាធម្មតា គឺចាប់ពីថ្ងៃទី ១៤ ដល់ ១៧ ខែមេសា ឆ្នាំ ២០១៧។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃនេះ។
ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិត ឲ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យបានសមស្រប។
ដូច្នេះ កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំខ្មែរនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹង ប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕
មតិយោបល់