ភ្នំពេញៈ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌមានជយ័ បានចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវវែងស្រេង បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ3A-3500 ជាប្រភេទរថយន្តសណ្តោងរម៉កបានចតចំកណ្តាលផ្លូវ ហើយអ្នកបើកបរកំពុងតែជក់គ្រឿងញៀនយ៉ាងឆ្ងាញ់មាត់ ខណៈនោះកម្លាំងសន្តិសុខខណ្ឌមានជយ័ បានឡើងទៅលើរថយន្តដើម្បីប្រាប់អ្នកបើកបរឲ្យអែបកៀនចិញ្ចើមផ្លូវជៀសវាងការកក់ស្ទះចរាចរណ៍ ប៉ុន្តែជនសង្ស័យដែលជាតៃកុងរថយន្តស្មានតែជាប៉ូលិស បានបើកទ្វាររថយន្តចុះរត់គេចខ្លួនដោយសុវត្ថភាពបន្សល់ទុករថយន្តចោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវវេងស្រេង ភូមិទ្រា៣ ក្បែរបន្ទាយប៉េអឹមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា នៅម្តុំថ្លឹងឡានចាស់ ផ្លូវវេងស្រេង គេតែងតែឃើញរថយន្តធំៗចតពាសពេញចិញ្ចើមផ្លូវ ហើយអ្នកបើកបរប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន អញ្ចឹងហើយបានជាស្រុកឧស្សាហ៏គ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។ ក្នុងនោះប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរពាក់ពន្ធ័ជួយត្រួតពិនិត្យមើលតៃកុងរថយន្តធំៗនេះផង។
ក្រោយពេលត្រួតពិនិត្យក្នុងកាប៊ីនរថយន្តខាងលើនេះ ហើយសមត្ថកិច្ចបានរកឃើញសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅសាលាខណ្ឌមានជយ័ ដើម្បីស្រាវជ្រាវរកម្ចាស់ចូលខ្លួនដើម្បីធ្វើការអប់រំនៅពេលក្រោយ៕
ហើយក្នុងនោះយើងក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
https://youtu.be/-mGRbOdul5U
មតិយោបល់