ព័ត៌មានសិល្បៈ និងកម្សាន្ត

តួស្រីក្នុងរឿង ស្វាមីបោះត្រា អន់ចិត្តអាចដើរចេញពីស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣

បន្ទាប់ពីមានភាពល្បីល្បាញនៅក្នុងរឿង “ស្វាមីបោះត្រា ” មួយឆាវនៅក្នុងឆ្នាំ២០១៤ តារាស្រី ផ្លយ ឈើម៉ាន ក៏គ្មានការងារក្នុងការថតចេញរឿងបន្ដបន្ទាប់តាំងពីឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ នាងថាមានតែរឿងបន្ទាប់បន្សំ តែប៉ុណ្ណោះ មិនបានធ្វើឲ្យនាងមានឱកាសសាងកេរ្ដិ៍ឈ្មោះល្បីល្បាញដូចមុនបាន ទើបនាងសម្រេចចិត្តប្រកាសថា នាងអាចនិងដើរចេញពីស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ ។

តាមរយៈគេហទំព័រ tvpoolonline នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា តារាឯកស្រី ផ្លយ ឈើម៉ាន នឹងផុតកុងត្រាជាមួយស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ នៅក្នុងខែ ឧសភា ខាងមុខនេះ នាងបានពោលថា ” នៅពេលនេះនៅមិនទាន់ ដល់ពេលនិយាយនៅឡើយទេ បន្ដិចទៀត ផ្លយ មានឱកាសនិយាយទើបនិយាយទៅល្អជាង ចំពោះកិច្ចសន្សាកុងត្រា នៅមិនទាន់ចប់នៅឡើយ បើនិយាយច្រើនអាចមានបញ្ហា រង់ចាំឲ្យដល់ខែ ឧសភា សិនចាំនិយាយថា​គួរដើរផ្លូវណា នោះនឹងប្រាប់អ្នកទាំងអស់គ្នា ” ។ ទន្ទឹមនឹងនោះនាងបានបន្ដទៀតថា ” ចំពោះការនៅស្ថានីយ៍ទូរទស្សន៍ GMM 25 ប៉ុស្ដិ៍លេខ 25 នៅមិនទាន់មានការងារទាក់ទងដែរ ហើយក៏មិនទាន់បានទៅធ្វើការនៅទីនោះដែរ ព្រោះនៅមានការងារនៅ ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ ឡើយ បន្ដិចទៀតកុងបញ្ចប់ចាំគិតល្អជាង ” ។

គួរបញ្ជាក់ផងដែរថា តារាស្រីខាងលើបានបង្ហើបគោលដៅការងាររបស់នាងនៅថ្ងៃអនាគតថា នាងអាចនឹងក្លាយជាតារា ហ្វី្រលែន មានសេរីភាពដូចជា នុន វរ៉ានុត , ម៉ៃ ដាវីកា និង អាំ ផាត់ឆារ៉ាផា ជាដើម ៕

មតិយោបល់