ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា៩ដួង​ ដែលកើតក្នុងត្រកូលអ្នកមាន​ស្តុកស្តម្ភ​

តារាប្រុស្រី​៩ដួង ដែលកើតក្នុងត្រកូលអ្នកមាន ដែលធ្វើឲ្យពួកគេកាន់តែ​អស្ចារ្យ ក្នុងពិភពសិល្ប:។​
១. TWICE Tzuyu គេស្គាល់ថា​ជា​តារាដែលសិចស៊ី ក្នុងប្រទេសកូរ៉េ ហើយម្តាយរបស់នាង​គឺជាម្ចាស់ភាគហ៊ុនធំមួយ នៅក្នុងមន្ទីរពេទ្យនៅតៃវ៉ាន់ ។ ក្រៅពីនេះ​ម្តាយរបស់នាងក៏បានវិនិយោគទៅលើការ​វះកាត់ដោយប្រើប្រាស់ផ្លាស្ទិកផងដែរ​។​

២.Sooyoung ជីតារបស់នាងគឺ​ជាម្ចាស់ក្រុមហ៊ុនស្ថាបត្យកម្មដ៏ធំ ដែលធ្លាប់បានចុះកុងត្រាស្ថាបនា Seoul Arts Center ហើយឪពុករបស់នាងគឺជាប្រធានក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំមួយ ។​

៣.GFRIEND Umji
ឪពុករបស់នាងគឺជានាយកប្រតិបត្តិនៃក្រុមទន្តពេទ្យ Moa Dentist Group ដោយមានការិយាល័យចំនួន៩ នៅក្រុងសេអ៊ូល ហើយមាន ១២ការិយាល័យ Gyeonggi ៩ការិយាល័យនៅ Incheon ១ការិយាល័យនៅ Chungcheong ៧ការិយាល័យនៅ Jeolla និង​៥ការិយាល័យនៅ Kyungsan ។​


៤.Super Junior Siwon
ឪពុកតារាចម្រៀងរូបនេះគឺជា​អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Boryung Medience ហើយម្តាយរបស់លោកគឺជា​ម្ចាស់​ក្រុមហ៊ុន ខោទ្រនាប់ដ៏ល្បី ។​


៥.Super Junior Kyuhyun
ឪពុកតារារូបនេះគឺជា​នាយកសាលាឯកជនឈ្មោះ hakwon ដែលជាសាលបង្រៀនភាសា​បរទេស ហើយក៏បើកវិទ្យាស្ថានភាសាកូរ៉េ នៅតៃវ៉ាន់ក្នុងឆ្នាំ​២០១២ ។


៦.2PM Nichkhun
ម្តាយជានាយកប្រតិបត្តិ នៃក្រុមហ៊ុនឱសថ​ក្នុងប្រទេសថៃ ហើយឪពុករបស់គាត់គឺជា​នាយកប្រតិបត្តិនៃក្រុមហ៊ុនពាណិជ្ជកម្មថៃ​។​


៧.ZEA Park Hyungsik
ឪពុកគាត់ជា​នាយកនៃក្រុមហ៊ុនល្បីល្បាញលើពិភពលោក Mercedes Benz ។​


៨.Got7 Mark
ឪពុក Mark ជា​អ្នកជំនួញម្នាក់ ដែលបានចូលនិវត្តន៍ ដោយមានទឹកប្រាក់មហាសាល ហើយ​បើសិនជា Mark ចង់ចេញពីថៃទៅកាន់ស្វីស គឺមួយរំពេចភ្នែក ដោយជិះយន្តហោះទៅ។


៩.NCT Ten
Ten បានចូលទៅសិក្សានៅសាលា Shrewsbury International School ក្នុងប្រទេសថៃ តម្លៃសម្រាប់សិក្សាគឺ ២០០លានវ៉ុន ប្រហែល ១៦៧ ៦៥២ ដុល្លារអាម៉េរិក ក្នុងរយ:ពេល ១០ឆ្នាំ ។ ចំណូលគ្រួសារ​តារាខាងលើ​ជាមធ្យមនៅប្រទេសថៃគឺ ៥៦១៦ ដុល្លារ​ក្នុងមួយឆ្នាំ ៕​

មតិយោបល់