ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ទៀតហើយ ធ្វើដំណើរត្រូវប្រុងប្រយ័ត្ន !

កំពង់ស្ពឺ: មន្ត្រីចរាចរណ៍ស្រុកភ្នំស្រួចបានប្រាប់ Post News ថា នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង ១២និង០២នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​៥៩និង៦០ ត្រង់ចំណុចភូមិទួលថ្មី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុមានរថយន្ត១គ្រេឿងម៉ាក HIGH LANDER ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B 4666 អ្នកបើកបរមិនស្គាល់ឈ្មោះ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានបុក ម៉ូតូ១គ្រេឿងម៉ាកហុងដាC125 សេរី២០១៤ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CG 4230 ដែលបើកបរបញ្ច្រាស់ទិសគ្នា អ្នកបើកបរម៉ូតូ ឈ្មោះ ឈុំ សុធារ៉ា ភេទប្រុស អាយុ22ឆ្នាំ រស់នៅភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសធ្ងន់ ត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ អ្នកបើកបរ បានចុះរត់គេចខ្លួនបាត់ ម៉ូតូនិងរថយន្តខូចខាត ធ្ងន់ ត្រូវបានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់កាតាមនិតិវិធី ៕

មតិយោបល់