កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៧ មានតារាថៃ ២ដួង ដែលគ្រងឈុតសម្លៀកបំពាក់ បុរាណថៃ សមដាច់គេ រួមមាន នាង អេហ្វ ថាក់សាអន និង នាង ទែវ ណាថាផន ដែលល្បីល្បាញនៅក្នុងរឿង ណាឃី ហើយអ្នកទាំងពីរ ត្រូវបានជ្រើសជានារីតំណាងព្រះនាងថៃ ក្នុងការរំលឹកខួប ១០០ ឆ្នាំ របស់ម្កុដបុរាណជាមរតកមានតម្លៃរបស់ប្រទេសថៃ ។
តាមបទពិសោធបង្ហាញម៉ូតសម្លៀកបំពាក់បុរាណថៃ នាង អេហ្វ ថាក់សាអន ត្រូវបានជ្រើស និងទទួលពានរង្វាន់លើកទី ៥៥ ហើយនាងមានសម្រស់ជានារីថៃពិតៗ និងត្រូវបានប្រជាជនថៃ កោតសរសើរមិនដាច់ពីមាត់ រីឯចំពោះ ទែវ ណាថាផន វិញគឺជាលើកទី ៦៦ ហើយដែលនាងបានចូលរួមកម្មលំដាប់ថ្នាក់ជាតិបែបនេះ ៕
មតិយោបល់