ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចិន​ដែលរងការសំពង​ពីទស្សនិកជន​រាល់ព្រឹត្តិការណ៍​

Bai Ling គឺជា​តារាសម្តែងរបស់ចិន​ដែលតែងតែជ្រើសរើស​យកការស្លៀកពាក់សិចស៊ី និងប្លែកៗ រាល់ព្រឹត្តិការណ៍ដែលនាងបានចូលរួម។

យោងតាមគេហទំព័រ Sina ចុះផ្សាយនៅថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧ បានឲ្យដឹងថា តារាសម្តែងចិននាង Bai Ling បានបង្ហាញវត្តមានលើកម្រាលព្រំក្រហម ក្នុងការដាក់សម្ពោធ​ក្នុងខ្សែភាពយន្ត។ រូបភាពរបស់នាងលើកម្រាលព្រំក្រហម បានធ្វើឲ្យអ្នកលេង​អ៊ីនធឺណេតស្រែក ដែលចាត់ទុក​វាជាប៉ះពាល់ក្នុងព្រឹត្តិការណ៍សម្ពោធរឿងខាងលើ​។

អ្នកលេងអ៊ីនធឺណេតជាច្រើន បានលើកឡើងថា វាពិតជាពិបាកដើម្បីយល់នូវរបៀបសម្រស់របស់នាង ហើយមើលទៅនាង​ដូចជាចម្លែក ដែលចូលចិត្តដើរចេញពីភាពត្រឹមត្រូវមួយ វា​ជាការគួរ​ឲ្យធុញ ដែលពេលខ្លះ​វាពិតជា​ខូចខាត​ក្នុងកម្មវិធី​ដែលបានប្រារព្ធធ្វើឡើង។មិនត្រឹម​កម្មវិធី​ដែលធ្វើឡើងថ្មីៗនោះទេសូម្បីតែកម្មវិធីផ្សេង​ៗ ដែលធ្វើឡើងកន្លងមក​ នាងក៏ទទួលបានការរិះគន់ដូចគ្នា។​តារាម៉ូដែល Bai Ling វ័យ៥៦ឆ្នាំ បច្ចុប្បន្នជា​ Playboy Model ដោយ​ធាតុពិតមុននឹងក្លាយ​ជា​ម៉ូដែលសិចស៊ី នេះ​នាង​បានកើតក្នុងត្រកូលជា​អ្នកសិល្ប: ដោយឪពុកជា​តន្ត្រីករ និងម្តាយ​ជា​អ្នករាំម្នាក់៕​

មតិយោបល់