មានការភ្ញាក់ផ្អើលមិនតិចទេ ក្នុងពេលដែលបងប្រុសរបស់លោកខេមរៈ សិរិមន្ត ដែលត្រូវគេស្គាល់ថាជាអ្នកនិពន្ធបទចម្រៀង ស្រាប់តែចាប់អាជីពជាអ្នកចម្រៀង ហើយទទួលឡើងច្រៀងតែលើឆាក។ លោកបានបង្ហាញខ្លួនលើឆាកតន្ត្រីអាស៊ីអាគ្នេយ៍ បើកឆាកកាលពីយប់ថ្ងៃទី២ មេសា ដោយបានប្រកាសនឹងប្រឹងសុំអ្នករៀបចំកម្មវិធីឡើងឆាកបន្ថែមទៀត ដើម្បីមានក្រេឌីតជាអ្នកសិល្បៈ ហើយបានចេញទៅក្រៅប្រទេស។
ក្រោយច្រៀងចប់លោកខេមរៈ ភារុណ និយាយថាដោយសារតែលោកមានបំណងចង់ចេញទៅក្រៅប្រទេសក្នុងនាមជាអ្នកសិល្បៈក្រោមការធានារបស់សមាគមខ្មែរនៅក្រៅប្រទេស ទើបលោកសម្រេចចិត្តទទួលច្រៀងលើឆាក។ លោកថាបងប្អូនដែលខ្មែរសុំធានាលោកចេញក្រៅចង់អោយលោកមានមុខឡើងច្រៀងលើកញ្ចក់ទូរទស្សន៍ងាយស្រួលធានាចេញ ទើបលោកបានទាក់ទងមកចារ រិទ្ធី ជាអ្នករៀបចំកម្មវិធីកម្សាន្តនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយក៏ត្រូវលោកផ្ដល់ឱកាសអោយឡើងឆាក។ លោកថាខ្លួនត្រូវឡើងឆាកនៅសប្ដាហ៍ក្រោយនោះទេ ប៉ុន្តែដោយសារតែមានការយោគយល់ពីលោក ចារ រិទ្ធី ទើបលោកដាក់អោយច្រៀងកាលពីយប់ថ្ងៃទី២ មេសា ដោយលោកចាត់ទុកថានេះជាជំហានធ្វើអោយលោកត្រូវបានបងប្អូនខ្មែរស្គាល់ថាជាអ្នកសិល្បៈពិតប្រាកដ ហើយងាយស្រួលធានាចេញ។ លោកថាខ្លួនមានគម្រោងចេញច្រៀងនៅប្រទេសអូស្រ្តាលីនៅអំឡុងខែ៦ខាងមុខ និងគ្រោងចេញទៅច្រៀងនៅសហរដ្ឋអាមេរិកនៅខែបន្តបន្ទាប់ ប៉ុន្តែមិនទាន់ច្បាស់ថាការធានាចេញនោះនឹងបានសម្រេចឬយ៉ាងណានោះទេ ក្នុងពេលដែលលោកចេញទៅក្នុងនាមជាអ្នកចម្រៀង ហើយភាពជាក់ស្ដែងគឺលោកត្រឹមជាអ្នកនិពន្ធនោះ។ យ៉ាងណាមិញ លោកថាខ្លួននឹងអាចចេញទៅអូស្រ្តាលីរួច ចំណែកអាមេរិកមិនច្បាស់នោះទេ ដោយសារតែការរត់ច្បាប់មានសភាពតឹង។ លោកថាខ្លួនចង់ទៅកាន់ក្រៅប្រទេសក្នុងនាមជាអ្នកសិល្បៈ ក្រោមការធានាចេញដោយខាងសមាគម ទើបសម្រេចសុំខាងផលិតករឡើងឆាក ដោយក្រោយពីចប់ការច្រៀងជាលើកដំបូងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ គឺនឹងឡើងច្រៀងនៅប៉ុស្ដិ៍ផ្សេងៗទៀត។ វត្តមានឡើងច្រៀងរបស់លោកថ្វីដ្បិតថាទឹកដមសំឡេងនៅមានកម្រិត ប៉ុន្តែមហាជនមានការចាប់អារម្មណ៍ ជាពិសេសនៅពេលលោកថាឡើងឆាកដើម្បីអោយបងប្អូននៅក្រៅប្រទេសស្គាល់ថាជាអ្នកសិល្បៈ ហើយងាយរត់ច្បាប់ទៅច្រៀងនោះ។ លោកនឹងបន្តឡើងឆាកបែបនេះរហូតដល់ការរត់ច្បាប់អោយចេញទៅអូស្រ្តាលីបានជាប់ជាស្ថាបពរទើបអាចនឹងរយាលវិញ។ នេះបើយើងតាមអ្វីដែលលោកប្រកាសនៅពេលឡើងឆាក៕



មតិយោបល់