ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សុខសោភា ត្រៀមខ្លួនភ្ញាក់មិនចង់ទាន់យប់មិញ

កាលពីយប់ថ្ងៃទី២៩ មករា ដែលជាថ្ងៃបញ្ចប់ចូលឆ្នាំចិននោះ តារាចម្រៀង មាស សុខសោភា ត្រៀមខ្លួនស្ទើរតែមិនទាន់ ជាមួយនឹងការពញាក់អារម្មណ៍ សម្រាប់ពិធីខួបកំណើតពិតប្រាកដរបស់នាង ដែលលោកមាស សុខរតនៈ ធ្វើអោយដោយគ្មានការគ្រោងទុក។ ពិធីនោះ ត្រូវគេធ្វើជាលក្ខណៈគ្រួសារ និងមិនមានសភាពអ៊ូរអរនោះទេ ដោយសារតែសាមីខ្លួនក៍មិនបានដឹងមុន។

លោក គន់ រៀមរតនៈ តារាសម្ដែងតែម្នាក់ដែលត្រូវបានអញ្ជើញអោយចូលរួមនាយប់មិញ បានរៀបរាប់ថា ក្រោយពីថតបញ្ចប់រឿងអោយផលិតកម្ម LD លោកក៍ត្រូវលោកមាស សុខរតនៈ ហៅអោយទៅជប់លាងនៅផ្ទះ នៅបុរីធំមួយនៅម្ដុំប្ញស្សីកែវ។ ទៅដល់ទីនោះ លោកមាស សុខរតនៈ បានខលហៅ កញ្ញា មាស សុខសោភា និង គូស្នេហ៍ ព្រមទាំងម្ដាយអោយមកចូលរួមហូបអីជុំគ្នា។ លោកគន់ រៀមរតនៈ បន្តថា នៅពេលរថយន្តរបស់ មាស សុខសោភា មកដល់ លោកមាស សុខរតនៈក៍បិទភ្លើង ហើយពញាក់អារម្មណ៍របស់នាង ដោយភ្លេងខួបកំណើត និង នំខួបកំណើត ធ្វើអោយនាងញញឹមបិទមាត់មិនជិត ព្រោះមិនបានដឹងមុន។ លោកនិយាយថា មុនពេលមកដល់ មាស សុខសោភា ដឹងត្រឹមថាបងប្រុសហៅមកញាំអី ចែកអាំងប៉ាវ យប់ចប់ចូលឆ្នាំចិនប៉ុណ្ណោះ លុះពេលមកដល់ក៍មានទិដ្ឋភាពខួបកំណើតបែបហ្នឹងតែម្ដង។ លោកថា មិនច្បាស់រឿង មាស សុខសោភា គម្រប់ខួបអាយុប៉ុន្មានអោយច្បាស់នោះទេ ប៉ុន្ដែមកពីលោក មាស សុខរតនៈ ឃើញនាងរវល់ពេល រហូតភ្លេចថ្ងៃកំណើតខ្លួនឯងចំថ្ងៃ ២៩ មករា ទើបហៅគ្រួសារមកជុំគ្នានៅផ្ទះ ហើយធ្វើអោយនាងតែម្ដង។

កញ្ញា មាស សុខសោភា មិនត្រូវបានប្រកាសថា នឹងមានពិធីបន្ថែមពីលើថ្ងៃខួបកំណើតរបស់ខ្លួននោះទេ ក្រោយលោក មាស សុខរតនៈ ជាបងប្រុសធ្វើអោយយ៉ាងភ្ញាក់ផ្អើលនេះ។

មតិយោបល់