តាមរយៈគេហទំព័រសារព័ត៌មាន tvpoolonline នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា រឿងចម្លែករបស់កំលោះ អាយុ ១៤ ឆ្នាំម្នាក់ មានឈ្មោះ Chris Hamilton ជាអ្នកនិយមជ្រមុជទឹកនៅបាតសមុទ្រជ្រៅៗ បានឆ្លងពិធីខួបកណើតរបស់ខ្លួន ដោយការស្នើរសុំកាដូរថ្ងៃកំណើតជាពិសេស គឺហែលទឹកជាមួយក្រពើយក្សនៅបាតសមុទ្រ ។
ឪពុកកំឡោះអាយុ ១៤ ឆ្នាំមានឈ្មោះ Hamilton បាននាំកូនប្រុស និងជាងថតរូបម្នាក់ ចាកចេញពីប្រទេសអង់គ្លេស ទៅកាន់កោះមួយមានឈ្មោះថា Jardines de la Reina ដែលជាបណ្ដុំកោះដ៏ស្រស់ស្អាតដាច់គេ ក្នុងប្រទេស គុយបា ហើយឪពុកបានបំពេញបំណងកូន ដោយការហែលទឹកជាមួយក្រពើយក្ស ២ ក្បាល នៅក្រោមបាតសមុទ្រ ក្នុងរយៈពេល ៣០ នាទី និង កាដូរទី២ នោះគឺ ការហែលទឹកជាមួយត្រីឆ្លាមយក្ស ផងដែរ ៕
មតិយោបល់