ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្ទុះភាពរញ៉េរញៃកើត ខណៈ Mo Adeniran លើកពានThe Voice UK

តារាចម្រៀង Mo Adeniran​ អាយុ២១ឆ្នាំ ដែលធ្លាប់ជាអ្នកប្រើការងារក្នុងសណ្ឋាគារម្នាក់ បានទទួលជ័យជម្នះក្នុងប្រកួតប្រជែងកម្មវិធី The Voice UK ឆ្នាំ២០១៧ បន្ទាប់ពីបានចំណាយពេលបួនខែចូលរួមកម្មវិធីប្រកួតប្រជែងដ៏មានប្រជាប្រិយភាពនេះ។ នេះបើតាមការចេញផ្សាយដោយសារ ព័ត៌មាន Daily Mail នៅថ្ងៃច័ន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។

Mo Adeniran​ បានពោលថា ” ខ្ញុំពិតអរគុណអ្នកបំផុត មនុស្សដ៏អស្ចារ្យដែលខ្ញុំបានជួប អរគុណអ្នកខ្លាំងណាស់ Jennifer! ” ។តារាចម្រៀងស្បែកខ្មៅរូបនេះបានផ្ដួលគូរប្រជែងរបស់ខ្លួន Michelle John និង Jamie Miller។ ទន្ទឹមគ្នានោះដែរ Adeniran ក៏បានអរគុណផងដែរ ដល់គ្រូបង្វឹករបស់ខ្លួនគឺតារាចម្រៀង និងជាម្ចាស់ជ័យលាភីពានរង្វាន់ Oscar នាង Jennifer Hudson ដែលបានជួយគាំទ្រនិងបណ្ដុះបណ្ដាលរហូតទទួលបាន ជោគជ័យបែបនេះ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតប្រជែង The Voice UK វត្គផ្ដាច់ព្រ័តកាលពីថ្ងៃអាទិត្យ ក៏មានភាពរញ៉េរញៃកើតឡើងដែរ ដោយមានការប៉ះទង្គិចសម្ដីដាក់គ្នា បន្តិបន្តួចរវាងពិធីការីនាង Emma Willis និងតារាចម្រៀងលោក Tom Jones ហើយក្រោយមកទៀត ស្រាប់តែអ្នកគាំទ្ររត់ឡើងលើឆាក មុននឹងត្រូវបាន ក្រុមសន្តិសុខក្រៀកជាប់នាំចុះក្រោមវិញ៕​


ទស្សនាវីដេអូ៖

មតិយោបល់