នេះមិនមែនជារឿងលេងសើចទេ នេះជាឃ្លីបវីដេអូល្បីល្បាញមួយ នៅក្នុងចំណោមរឿងប្លែកៗជាច្រើនទៀត ដោយតាមរយៈសារព័ត៌មាន tvpoolonline នៅថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៧ បានចេញផ្សាយថា មានបុរសម្នាក់រោគចិត្ត ធ្វើជាចោរចូលលួចអាវទ្រនាប់របស់នារី ៗ ជាច្រើនផ្ទះហើយសុទ្ធតែបានសម្រេច ។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ មាននិស្សិតស្រីម្នាក់មានឈ្មោះ មែន ណាមស៊ុមមុត អាយុ ២១ ឆ្នាំ បានទៅប្ដឹងប៉ូលិស រួមទាំងយកឃ្លីបវិដេអូទៅបង្ហាញថា មានចោររោគចិត្តម្នាក់ឧស្សាហ៍ចូលលួចអាវទ្រនាប់របស់និស្សិតស្រីៗ ដែលចំពោះរូបនាងផ្ទាល់បានបាត់អាវទ្រនាប់ ម្ដងជាពីរដងហើយ រួមទាំងនិស្សិតស្រី ៧ នាក់ផ្សេងទៀតដែលបានបាត់ វាពិតជាគួរឲ្យខ្លាចណាស់ បើទោះបីជាអាវមានតម្លៃត្រឹម៣៥ បាតក៏ដោយ ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
https://www.youtube.com/watch?v=fSlOHwyooW8&feature=youtu.be
មតិយោបល់