នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ សារព័ត៌មានកូរ៉េខាងត្បូង បានចេញសេចក្ដីប្រកាសថា តារាចម្រៀងនិងសម្ដែង Seo In Guk ត្រូវបានដកចេញពីជួរទាហាន នឹងបញ្ជូនត្រឡប់ទៅកាន់ផ្ទះទាន់ហន់ ដោយសារតែលោកមានរបួសរាងកាយយ៉ាងធ្ងន់ធ្ងរ បន្ទាប់គ្រូពេទ្យបានត្រួតពិនិត្យរាងកាយរួច ។
តាមរយៈសារព័ត៌មាន MThai នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា ខាងក្រុមហ៊ុន Jellyfish Entertainment ជាអ្នកគ្រប់គ្រងផ្ទាល់របស់ Seo In Guk បានប្រាប់ភ្នាក់ងារសារព័ត៌មានថា តារាប្រុសវ័យ ២៩ឆ្នាំ រូបនេះមានរបួសត្រង់ឆ្អឹងស្មងជើង នឹងប៉ះទង្គិចអាវៈយវៈជើងខាងស្ដាំខ្លាំង មិនអាចដើររួច ។
គួរបញ្ជាក់ផងដែរថា មិនទាន់មានការបញ្ជាក់ពីខាងមេបញ្ជាការយោធាទាហានអំពីមូលហេតុ ដែលបង្ករកើតឡើងចំពោះតារាប្រុស Seo In Guk នៅឡើយទេ ក៏ប៉ុន្ដែបច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុង សេអ៊ូល ៕
មតិយោបល់