ព័ត៌មានសិល្បៈ និងកម្សាន្ត

សម្តី​តារា​អាម៉េរិក១៣រូប នឹង​ចាកចេញពី​អាម៉េរិក បើ​ដូណាល់ត្រាំ ឈ្នះ

ប្រសិនបើ Donald Trump ឈ្នះជាប្រធានាធិបតីដំបូងរបស់អាម៉េរិកមែន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានតារាចម្រៀង សម្តែងចំនួន ១៣រូប ក្នុងនោះមាន Miley Cyrus, Amy Schumer , Chelsea Handler ,Lena Dunham, Jon Stewart និង ជាច្រើនទៀត នឹងចាកចេញពី អាម៉េរិក។
ខាងក្រោមនេះដែរគឺសម្តី តារា១៣ រូប ដែលបានពោលថានឹងចាកចេញពីអាម៉េរិក៖
១.តារាចម្រៀង Miley Cyrus ៖ តារាចម្រៀងរូបនេះបាននិយាយថា នាងគ្មានអ្វីត្រូវធ្វើជា មួយដូណាល់ ត្រាំ ហើយជាសុបិនអាក្រក់ របស់នាង ហើយបើសិនជា គាត់ឈ្នះមែន នាងនឹងចាកចេញពីប្រទេសមួយនេះ។

២. Amy Schumer ក៏ដូចជា នាង Miley Cyrus ដោយពោលមិនខ្មាស់អៀនចំពោះ ដូណាល់ ត្រាំ ដោយនាងលើកឡើងថា បើសិនជា គាត់ឈ្នះឆ្នោតមែន នឹងផ្លាស់ប្តូរទម្លាប់របស់ខ្ញុំ ហើយខ្ញុំត្រូវរៀននិយាយភាសាអេស្ប៉ាញ។

៣. Chelsea Handler ជាអ្នកគាំទ្រអ្នកស្រី គ្លីនតុន ដោយចង់ឃើញបេក្ខនារីឈរឈ្មោះ ជាប្រធានាធិបតីរូបនេះ ឡើងកាន់អំណាច ជាជាង ត្រាំ ឡើងកាន់ ។ ក្នុងនោះ គាត់បានលើកឡើងថា បើត្រាំ ឈ្នះ នឹងទិញផ្ទះ នៅប្រទេសផ្សេង ដើម្បីរស់នៅ ។

៤. Lena Dunham ថា ស្រឡាញ់កាណាដា ១០០ភាគរយ បើសិនជាចាំបាច់ ខណ:លោកត្រាំ ឈ្នះឆ្នោត។

៥.Jon Stewart ៖ បើសិនត្រាំឈ្នះ នឹងទិញគ្រាប់រ៉ុកែត ធ្វើដំណើរទៅកាន់ពិភពផ្សេង ។

៦. Cher គឺជាស្ត្រីដ៏មានឥទ្ធិពល ព្រោះតែនាងគាំទ្រស្ត្រីមានអំណាចដូចគ្នា ហើយនឹងធ្វើដំណើរទៅកាន់ភពព្រហស្បត្តិ៍ បើសិនជាត្រាំឈ្នះ។

៧.Whoopi Goldberg ៖ ប្រហែលជាពេលវេលា សម្រាប់ខ្ញុំផ្លាស់ប្តូរ ខ្ញុំអាចនឹងទៅ ព្រោះតែមិនពេញចិត្តនឹងបេក្ខជន ប្រធានាធិបតីអាម៉េរិក ដូចលោកដូណាល់។

៨.Raven-Symone ៖ នាងនឹងចាកចេញទៅកាន់កាណាដា បើសិនជា បក្សសាធារណរដ្ឋ ឈ្នះនោះ ។

៩.Keegan-Michael Key ៖ គាត់ក៏បានត្រៀមខ្លួន ទៅកាន់កាណាដា ផងដែរ ដោយប្រើពេល តែ១០នាទី តែប៉ុណ្ណោះ ពីក្រុង Detroit ។

១០.Ne-Yo ៖ ខ្ញុំនឹងអ្នកជិតខាងនឹងទៅរស់នៅកាណាដា ប្រសិនបើ ដូណាល់ត្រាំ ឈ្នះឆ្នោត មែននោះ ។

១១.Samuel L. Jackson ៖ វាជារឿងចង្រៃសម្រាប់ការបោះឆ្នោត ដែលមានបេក្ខជន ដូចត្រាំ ហើយគាត់នឹងទៅរស់នៅអាហ្វ្រិកខាងត្បូង ។

១២.Barbra Streisand ៖ គឺស្រឡាញ ហាឡារី គ្លិនតុន ហើយនាងមិនស្ទាក់ស្ទើរ ដើម្បីទៅរស់នៅកាណាដា ប្រសិនបើ ហាឡារី គ្លីនតុន មិនឈ្នះ ។

១៣.Bryan Cranston ៖ ពិតណាស់ នឹងចាកចេញពីអាម៉េរិក បើដូណាល់ ត្រាំ ឈ្នះឆ្នោតមែននោះ ៕
trum
ប្រភព៖ hollywoodlife

មតិយោបល់