នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៧ ភ្នាក់ងារសារព័ត៌មាន ហុងកុង បានប្រាប់ឲ្យដឹងថា ត្បូងពេជ្រចរណៃ Pink Star ជាប្រភេទត្បូងថ្មី មានសម្រស់ស្អាតដូចសម្រស់រាជនីប្រទេសចិន បានចូលខ្លួនមកដាក់តាំងបង្ហាញនៅក្នុងពិធី Chow Tai Fook jewellery ក្នុងទីក្រុង ហុងកុង នៅក្នុងតម្លៃមហាសាលនេះគឺ មួយគ្រាប់តម្លៃ ៧១ លាន ២ សែន ដុល្លារ សហរដ្ឋអាមេរិក ។
តាមរយៈកាសែត khaosod នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងបន្ដទៀតថា ក្រុមគ្រួសារត្រកូល ឈើង ជាប្រធានក្រុមហ៊ុន គ្រាប់ពេជ្រ ៣ ជំនាន់ជាប់គ្នានៅក្នុងទីក្រុង ហុងកុង បានដាក់បង្ហាញគ្រាប់ពេជ្រជាច្រើនគ្រាប់ ដែលជាមធ្យមមួយគ្រាប់មិនតិចជាង ១៧ លាន ៩ សែន ដុល្លារសហរដ្ឋអាមេរិក ។
សូមជម្រាបបន្ថែមថា ទម្ងន់គ្រាប់ពេជ្រដែលដាក់បង្ហាញនៅក្នុងកម្មវីធីទាំងមូល មានទម្ងន់ជាង ១៣២.៥ ការ៉ាត់ ហើយនឹងគ្រាប់ពេជ្រចរណៃចុងក្រោយដ៏មានតម្លៃ មានទម្ងន់ ៥៩ .៦០ ការ៉ាត់ ដែលមួយគ្រាប់ៗ មិនតិចជាង ៧១ លាន ២ សែន ដុល្លារ សហរដ្ឋអាមេរិក ៕
មតិយោបល់