ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗ១០ដួង ដែលស្លាប់ទាំងវ័យក្មេង​

មនុស្សទាំង​អស់សុទ្ធ​តែជៀសមិនផុត​ ពីសេចក្តីស្លាប់ ហើយក៏មិនអាច​ប្រការ​សេចក្តីស្លាប់មុនបានឡើយ ។ មនុស្សជាច្រើនបាននិយាយថា មនុស្សដែលស្លាប់នៅវ័យក្មេ​ងគឺផុតទុក្ខ ផុតកម្ម នៅលើលោកនេះ ។ ជាក់ស្តែង​តារាល្បីៗចំនួន ១០ រូបបានស្លាប់ស្លាប់ទាំងក្មេងវ័យ ដែលមានដូចខាងក្រោមនេះ៖

1) BRUCE LEE:
តារាក្បាច់គុណដ៏ល្បីល្បាញរបស់ហុងកុងរូបនេះ បានស្លាប់នៅអាយុ​៣៣ឆ្នាំ បន្ទាប់ពីបង្ហាញវត្តមានក្នុងខ្សែភាពយន្តចិនចំនួន ២០រឿង ។ LEE បានស្លាប់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ​១៩៧៣ ។​

2) BRITTANY MURPHY:
តារាសម្តែង​អាម៉េរិករូបនេះបានស្លាប់នៅអាយុ ៣២ឆ្នាំ ។ តារាសម្តែង និងចម្រៀង ខាងលើកាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០០៩ ត្រូវបានគេរកឃើញដួលសន្លប់នៅក្នុងបន្ទប់ទឹក នៅឡូអេនជើឡេស ហើយត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ ហើយក៏បានស្លាប់តែម្តង។ នៅឆ្នាំ​២០០៥ ពាក្យចរចាមអារ៉ាមបានលើកឡើងថា MURPHY គឺញៀនថ្នាំកូកាអ៊ីន ។​

3) KURT COBAIN:
ជា​តារាចម្រៀង និងអ្នកលេងហ្គីតា ដោយនៅថ្ងៃទី​៥ ខែមេសា ឆ្នាំ​១៩៩៥ លោកបានបាញ់សម្លាប់ខ្លួនឯង ក្នុងគេហដ្ឋានខ្លួន ។

4) PAUL WALKER:
Paul William Walker តារាសម្តែង​អាម៉េរិកដ៏ល្បីល្បាញ ដោយបានស្លាប់ក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ស្លាប់នៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ​២០១៣ អាយុ​៤០ឆ្នាំ។

5) WAHEED MURAD:
ចាប់ផ្តើមអាជីពនៅឆ្នាំ ១៩៥៩ ហើយស្លាប់នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​១៩៨៣ អាយុ ៤៥ឆ្នាំ ដោយបញ្ហារោគបេះដូង ឬ​ធ្វើអត្តឃា​ត​។

6) NAZIA HASSAN:
ជា​តារាចម្រៀងជើងចាស់ និងជាស្ត្រីដំបូង​ផ្នែកចម្រៀងប៉ុប នៅប៉ាគីស្ថាន ។ តារារូបនេះបានស្លាប់នៅអាយុ ៣៥ឆ្នាំ នាថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០០០ ដោយសារមហារីកសួ​ត។

7) DIVYA BHARTI:
តារាសម្តែង​ឥណ្ឌារូបនេះ បានស្លាប់នៅថ្ងៃទី​៥ មេសា ឆ្នាំ​១៩៩៣ ដោយអាយុ​ក្មេងខ្ចីបំផុតគឺ អាយុ ១៩ឆ្នាំ ដោយធ្លាក់ពីរានហាលមុខផ្ទះ កម្ពស់​៥ជាន់​។

8) MADHUBALA:
តារាសម្តែង​ឥណ្ឌារូបនេះវិញគឺ ស្លាប់នៅថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ​១៩៦៩ នៅអាយុ៣៦ឆ្នាំ ដោយកើតជំងឺរ៉ាំរៃ។

9) JIAH KHAN:
តារាកូនកាត់ពីរសាសន៍ អាម៉េរិក​អង់គ្លេស បានស្លាប់នៅអាយុ២៥ឆ្នាំ ដោយបានស្លាប់នៅថ្ងៃទី​៣ មិថុនា ឆ្នាំ​២០១៣ ក្នុងអគារ​អាផាតមិន នៅ Juhu, Mumbai ដោយការធ្វើអត្តឃាត បន្ទាប់ពីមានវិបត្តិផ្លូវចិត្តរឿងស្នេហា។

10) SANA KHAN:
តារាម៉ូដែល និងសម្តែង​របស់ប៉ាគីស្ថាន បានស្លាប់នៅថ្ងៃទី​៧ មិនា ឆ្នាំ​២០១៤ អាយុ ២៨ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ៕

មតិយោបល់