ផលិតករអាម៉េរិកលោក Lee Daniels បានបង្ហាញពីរការទទួលយកបេសកកម្មដ៏ខ្លោចផ្សារបំផុត ដាក់ផែនការដើម្បីទទួលយកជំងឺ អេដស៍ ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន។ Lee Daniels ដែលជានាយកគ្រប់គ្រងការផលិតរបស់ទូរទស្សន៍ បានលើកឡើងថា ខ្លួនលោកផ្ទាល់បានព្យាយាមរួមរ័កដោយមិនបានប្រើប្រាស់ស្រោម ដើម្បីទទួលយកវីរុសអេដស៍ចូលខ្លួន ដើម្បីបញ្ចប់ជីវិត ដែលជាទង្វើរមិនសមទទួលក្នុងជីវិត។
ប្រភពព័ត៌មាន TheJasmineBrand បានលើកឡើងថា ផលិតករវ័យ៥៧ឆ្នាំ មិនយល់ថាហេតុអ្វីបានជាមនុស្សជុំវិញខ្លួនលោកស្លាប់ រួមទាំងមិត្តភក្តិ ប៉ុន្តែបែរជាខ្លួននៅរស់រានមានជីវិត។ គាត់ថា អេដស៍បានឆក់ជីវិតមិត្តភក្តិរបស់ខ្ញុំអស់ទៅហើយ ធ្វើឲ្យខ្ញុំគ្មានមិត្តភក្តិដល់បច្ចុប្បន្ន។ «វាគួរឲ្យភ័យខ្លាចណាស់ សម្រាប់ជំងឺនេះ ដោយខ្ញុំមិនដឹងថាគួរតែផឹកអ្វីឲ្យជា ហើយក៏ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំមិនស្លាប់»។លោក Lee Daniels និយាយ។
លោកបានបន្តថា ពេលដែលរួមរ័កក្នុងស្ថានភាពអត់ប្រើស្រោមជាមួយនារីរកស៊ីផ្លូវភេទ ខ្ញុំគិតថាខ្ញុំត្រូវស្លាប់ហើយ និងត្រូវដេកបិទទ្វារផ្ទះរងចាំថ្ងៃស្លាប់។ ប៉ុន្តែជាសំណាងខ្លួនមិនស្លាប់ដូចមិត្តភក្តិ ដោយនៅតែរស់នៅ និងមិនកើតអេដស៍ ដែលជាសំណាងល្អផ្តល់ដោយព្រះ។ លោកបានបន្ថែមថា លោកពិតជាមិនយល់ទេថា ហេតុអ្វីលោកអត់មានជំងឺអេដស៍ ដូចអ្នរាល់គ្នា ដែលបានធ្វើវា ។ លោក Lee Daniels ជាផលិតករដែលទទួលបានពានរង្វាន់ពី Academy Award ៦លើក៕

មតិយោបល់