បរទេស៖នៅក្នុងពិភពលោករបស់យើងមានរឿងពិតមិនគួរឲ្យជឿច្រើនណាស់ដោយសារ គារគិតរបស់បុគ្គល របបសង្គម វប្បធម៌ នឹងការរីកចម្រើននៃសិទ្ធិនិងសេរីភាពរបស់មនុស្ស។ ដោយឡែកនៅក្នុងថ្ងៃនេះ សារព័ត៌មាន Post News សូមបង្ហាញអំពីអាពាហ៍ពិពាហ៍ចម្លែកបំផុតទាំង៩នៅក្នុងលោក ដែលទើបតែកើតនាពេលថ្មីៗនេះ៖
១. បុរសម្នាក់ប្តឹងសុំរៀបការជាមួយកុំព្យូទ័រទាហ៊ានជើងសាច់ម្នាក់ខំប្រឺងតស៊ូក្នុងការដាក់ពាក្យ បណ្តឹងទៅតុលាការដើម្បីសុំសិទ្ធិរៀបការជាមួយនឹងកុំព្យូទ័រ Laptop របស់គាត់។ លោក Chris Sevier បានប្តឹងទៅសាលាឧទ្ទ US Circuit Court ១០លើក នៅក្នុងជម្លោះមួយដែលអាជ្ញាធរ មិនអនុញ្ញាត ឲ្យរូបលោករៀបការជាមួយនិងឧបករណ៍ប្រើប្រាស់ ប៉ុន្តែលោកព្យាយាមរហូតបានរៀបការបានសម្រេច។ លោកថាលោករីករាយនឹងការរួមភេទជាមួយនឹងកុំព្យូទ័រច្រើនជាងជាមួយមនុស្សស្រី។ប៉ុន្តែយាងតាមប្រភពគេមិនបានធ្វើការបរិយាយទេថារួមរ័កជាមួយកុំព្យូទ័រតាមរបៀបណា៕
២.បុរសជនជាតិរុស្ស៊ី រៀបការជាមួយ Pizzaបុរជនជាតិរុស្ស៊ីដែលគេមិន សុំមិនប្រាប់ឈ្មោះ ម្នាក់បានរៀបការជាមួយPizzaក្រោយពេលគេមានអាម្មណ៍ធុញទ្រាន់នឹងភាពនៅលីវ។ពិធីរៀបអាពាហ៍ពិពាហ៍ធ្វើឡើងនៅក្នុងទីក្រុងTomsk នៅកណ្តាលប្រទេសរុស្ស៊ី ភាគខាងត្បូង ។
៣.ស្ត្រីម្នាក់រៀបការជាមួយនឹងសត្វឆ្មារក្រោយពេលទំនាក់ទំនងស្នេហាចុងក្រោយរបស់នាងត្រូវបានបញ្ចប់ ដោយការឈឺចាប់បេះដូង អ្នករចនាគេហទំព័រ នាង Barbarella Buchner ក្រោយពី បែកបាក់គូស្នេហ៍ដែលបានស្គាល់គ្នារយៈពេល៧ឆ្នាំ នាងមិនបានស្វែងរកគួស្នេហ៍ថ្មីទេ ប៉ុន្តែនាងបែទៅរៀបការជាមួយសត្វឆ្មារនាងចិញ្ចឹមទៅវិញ។ នាងបានរៀបការនៅក្នុងឆ្នាំ២០០៤ ព្រោះនាងរកឃើញថា នាងមានក្តីសុខ មានសុភមង្គល មានអារម្មណ៍ក្នុងការធ្វើការងារពេលបាននៅជាមួយសត្វឆ្មារ។
៤. ស្រីម្នាក់រៀបការជាមួយដុំថ្ម ហើយបញ្ជាក់អះអាងថាដុំថ្មនោះជួយការពារនាង
អ្នកសិល្បការិនី នាង Tracey Emin ជនជាតិបារាំង បង្ហាញថានាងបានរៀបការជាមួយដុំថ្ម ព្រោះដុំថ្មមួយដុំនោះជួយជម្រុញការងារនាងឲ្យប្រសើរ និងបំបាត់ការភ័យខ្លាចទាំងឡាយ។
៥.បុរសក្រុងTokyo ក្លាយជាមនុស្សដំបូងគេដែលរៀបការជាមួយតូរក្នុងវីដេអូហ្គេម
តូរក្នុងវីដេអូហ្គេមឈ្មោះ Nene Anegasaki បានធ្វើបុរសជនជាតិជប៉ុនម្នាក់លង់ស្នេហ៍ដោយសាររូបនាងសិចស៊ី និងមានសម្រស់ល្អឥតទាស់ក្នុងចិត្តបុរប់លោក sal អាយុ២៧ឆ្នាំរស់នៅក្នុងទីក្រុងTokyo ទើបធ្វើឲ្យគេសម្រេចចិត្តរៀបការជាមួយនឹងតួរស្រីក្នុងវីដេអូហ្គេម “Nintendo DS Game”។
៦.នារីម្នាក់រៀបការជាមួយខ្លួនឯង ក្រោយពេលប្តូរឈ្មោះទៅជាBeautiful Existence នាងBeautiful Existence មានកូនពីរនាក់ អាយុ ៤២ឆ្នាំ រស់នៅក្នុងទីក្រុង Seattle, Washington សហរដ្ឋអាមេរិក។ឈ្មោះដើមរបស់នាង គឺ Desiree Longabaugh បានចំណាយលុយ ៧០០០ដុល្លារក្នុងការរៀបការជាមួយខ្លួនឯងនៅក្នុងប្រទេសបារាំង នៅក្រោមកំពូល Eiffel Tower ក្នុងឆ្នាំ ២០១៥។
៧. បុរសម្នាក់រៀបការជាមួយស្មាតហ្វូននៅទីក្រុង Las Vegas លោកAaron Chervenak អាយុ៣៤ឆ្នាំ រស់នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក បានរៀបការជាមួយទូរស័ព្ទដៃក្នុងឆ្នា ២០១៦នេះ។ លោកបាននិយាយថា “ខ្ញុំរីករាយនិងស្រឡាញ់វាណាស់ ដូច្នេះហើយទើបខ្ញុំទៅរៀបអាពាហ៍ពិពាហ៍នៅក្នុងទីក្រុងល្បី “Las Vegas ” ។ ទូរស័ព្ទiPhone ពណ៍ខ្មៅរបស់លោកត្រូវស្រោបពណ៍សវិញនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍នៅក្នុងទីក្រុង Las Vegas ។
៨.បុរសជនជាតិថៃម្នាក់រៀបការជាមួយ សពមិត្តស្រីរបស់ខ្លួននៅក្នុងថ្ងៃបញ្ចុះសព បុរសជនជាតិថៃម្នាក់បានរៀការជាមួយសពមិត្តស្រីរបស់ខ្លួន ក្រោយពេលនាងបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ។ លោក Chadil Yuenying មានគម្រោងរាបការជាមួយមិត្តស្រីឈ្មោះSarinya Kamsook បន្តែត្រូវបានពន្យាពេលរៀបការដោយសារតែ លោក Yuenying រៀនមិនទាន់ចប់ រហូតដល់ថ្ងៃមួយដឹងថាមិត្តស្រីរបស់ខ្លួនមានគ្រោះថ្នាក់ចរាចរណ៍បាត់បងជីវិតទើបធ្វើឲ្យគេសម្រេចចិត្តរៀបការជាមួយសពតាមពាក្យសន្យា។
៩. ស្ត្រីម្នាក់រៀបការជាមួយសត្វសេះ កាលពីឆ្នាំ ២០១៤ តុលាការកំពូលដាណឺម៉ាក ត្រូវបានបង្ខំឲ្យទទួលស្គាល់សិទ្ធិរបស់សកម្មជនការពារសិទ្ធិរបស់សត្វអាយុ២៨ឆ្នាំម្នាក់ ដើម្បីរៀបការជាមួយសត្វសេះ, បង្កើតច្បាប់ និង អនុម័តឲ្យមនុស្សរៀបការជាមួយសត្វពេញផ្ទៃប្រទេស។ នាង Milanja Broskvik បានសារភាពរឿងក្តីនេះ នាងនិងប្តីរបស់នាង ឈ្មោះ Thorgen (សត្វសេះ) គឺជាជនរងគ្រោះដោយសារការប្រកាន់ពូជសាសន៍ ឬ ការរើសអើងផ្លូវភេទ រវាងមនុស្ស និងសត្វ៕
មតិយោបល់