ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង HyunA សិច​ស៊ី​ជាមួយនិ​ង​ពាណិជ្ជកម្ម Toyota

​កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១២ កន្លងទៅនេះ នាង HyunA បាន​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ស្ថានីយ៍ទូរទស្សន៍ សម្រាប់​យី​យោ​ម៉ាក​រថយន្ត Toyota ។​
​វីដេអូ​នៃ​ការផ្សព្វផ្សាយ​នោះ បាន​បង្ហាញ​ចេញ​ជា​សាធារណៈ ដោយ​ក្នុង​វីដេអូ​នោះគេ​ឃើញ​នាង HyunA រាំ​ជាមួយ​នឹង​កាយវិកា​សិច​ស៊ី​ជាទីបំផុត​។
hyunatoyota
​វីដេអូ​ផ្សព្វផ្សាយ​នេះ​ដែរ​បាន​បែកធ្លាយ​នៅ​សហរដ្ឋអាមេរិក ហើយ​តារា​រូបនេះ សង្សឹមថា​នឹង​មាន​ការ​ចុចបង្ហាញ​វីដេអូ​នេះ​ច្រើន ខុស​ពី​ការរំពឹងទុក​។​
​ជាមួយនឹង​ការថត​ផ្សព្វផ្សាយ នេះ​គឺ​ចង់​បង្ហាញ​នូវ​បច្ចេកវិទ្យា​ឡាន​ថ្មី ដែល​អាច​ទទួល​ទូរស័ព្ទ​ជាមួយនឹង​បច្ចេក​ទំនើប​ដែល​ជាប់​នឹង​ដៃ​ចង្កូតរថយន្ត ដោយ​មិន​ចាំបាច់​កាន់​ទូរស័ព្ទ និង​ចុច​មើល​តំបន់​មួយចំនួន ដូចជា​ហាង​កាហ្វេ​ជាមួយ ផែនទី​ដែល​បាន​បង្ហាញ​នៅ​លើ តាប​ឡូ ។​

​តារាចម្រៀង HyunA នៅ​ពេល​ថ្មីៗ​បាន​ទទួល​បាន​ការចាប់​អារម្មណ៍ ពី Billboard.com មិន​ក្រោម​ចំណាត់ថ្នាក់​ទី​២១ នោះទេ ដោយ​បទ​ដែល​ទទួលបាន​ការគាំទ្រ និង​វាយប្រហារ​លើ Youtube មាន​បទ “Bubble Pop” និង “Ice Cream”៕​
ទស្សនា​វីដេអូ​ឃ្លិប​ដូច​​ខាង​ក្រោម​នេះ​៖

មតិយោបល់